OnePlus និង Meizu លេងល្បិចពេលធ្វើតេស្តល្បឿនទូរសព្ទ
- 2017-02-02 11:53:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
OnePlus និង Meizu លេងល្បិចពេលធ្វើតេស្តល្បឿនទូរសព្ទ
ចន្លោះមិនឃើញ
វិបសាយបច្ចេកវិទ្យាល្បីៗពីររួមមាន Geekbench និង XDA បានលើកឡើងថាក្រុមហ៊ុន OnePlus និង Meizu បានកែសម្រួលលទ្ធផលនៃការធ្វើតេស្តម៉ាស៊ីនដែលធ្វើឡើងលើទូរសព្ទរបស់ពួកគេ។
ទូរសព្ទពីរម៉ូដែលដែលជឿថាជាប់ពាក់ព័ន្ធនឹងបញ្ហានេះគឺ OnePlus 3T និង Meizu Pro 6។ តាមការឲ្យដឹងទូរសព្ទទាំងពីរម៉ូដែល អាចដឹងបានថាពេលណាដែលការធ្វើតេស្តបានធ្វើឡើង ហើយពេលនោះម៉ាស៊ីននឹងរត់ក្នុងល្បឿនខុសប្លែកមួយ ដើម្បីទទួលបានពិន្ទុខ្ពស់ពីការធ្វើតេស្ត។
ក្រុមហ៊ុន OnePlus បានចេញមុខការពារថាដើម្បីបង្កើនបទពិសោធន៍ប្រើប្រាស់ឲ្យបានកាន់តែល្អលើហ្គេមធំៗមួយចំនួន ក្រុមហ៊ុនបានបង្កើតវិធីសាស្ត្រមួយក្នុងប្រព័ន្ធប្រតិបត្តិការ Nougat ដែលអាចឲ្យ CPU រត់បានលឿនពេលលេងហ្គេម។ ជាលទ្ធផលនៅពេលដែលហ្គេមធំៗ រួមទាំងកម្មវិធីធ្វើតេស្តម៉ាស៊ីនដូចជា AnTuTu ឬ Geekbench ដំណើរការ CPU នឹងរត់លឿនជាងមុន ហើយពិន្ទុលើការធ្វើតេស្តក៏បានខ្ពស់ទៅតាមនោះ។
តាមរយៈការលើកឡើងខាងលើនេះធ្វើឲ្យលទ្ធផលធ្វើតេស្តតាមកម្មវិធី AnTuTu ឬ Geekbench របស់ OnePlus 3T អាចត្រូវទុកជាមោឃៈ ដោយមានសំនួរចោទសួរថាតើ OnePlus 3T ពិតជាសមទទួលបានតំណែងជាស្មាតហ្វូន Android មានពិន្ទុខ្ពស់ជាងគេប្រចាំឆ្នាំ ២០១៦ ឬយ៉ាងណានោះ៕