គ្រូ​ប្រដាល់ម្នាក់​ថា ឈ្មោះ​របស់​​​​លោក គេ​ស្គាល់​ច្រើន​​ដោយ​សា​រ សុខ​ ធី​

  • 2018-02-02 02:18:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ សាន់​ សាយយ៉ាន់​ គ្រូ​ប្រដាល់​មក​ពី​ខេត្ត​បន្ទាយមានជ័យ​ថា​ កេរ្តិ៍ឈ្មោះ​ហាក់​រើប​ឡើង​វិញ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ គឺ​ដោយ​សារ​កីឡាករ​ សុខ​ ធី​ ឬ​ កាកា​ បាន​ឡើង​ប្រកួត​តាម​សង្វៀន​នានា​មិន​ថា​នៅ​ក្នុង​ប្រទេស​ ដូច​ជា​នៅ​ក្រៅ​ប្រទេស​ឡើយ។​

លោក​ សាន់​ សាយយ៉ាន់​

សាន់​ សាយយ៉ាន់​ បាន​ឲ្យ​ដឹង​ថា​ នៅ​ពេល​បាន​កូន​សិស្ស​ដូច​ជា​ សុខ​ ធី​ សុខ​ រិទ្ធ​ ឡើង​ប្រកួត​តាម​បណ្ដា​សង្វៀន​ក្នុង​ស្រុក​ដូច​បច្ចុប្បន្ន​នេះ​ អ្នក​និយម​ប្រដាល់​បាន​ស្គាល់​លោក​ជា​គ្រូ​ផង​ដែរ។​ សម្រាប់​អ្នក​ប្រកួត​ជំនាន់​លោក​ឡើង​សង្វៀន​ ឬ​អ្នក​ទស្សនា​ប្រដាល់​អំឡុង​កាល​នោះ​ ខ្លះ​ថា​លោក​ស្លាប់​ទៅ​ហើយ​ ប៉ុន្តែ​ឥលូវ​នេះ​គេ​គ្រប់​គ្នា​បាន​ដឹង​ថា​លោក​នៅ​រស់រាន​មាន​ជីវិត​ទេ។​

កីឡាករ​ សុខ​ ធី​ ពេលឈ្នះ​ជុំ​ដំបូង​នៅ​បាយ័ន​
កីឡាករ​ សុខ​ រិទ្ធ​ ពេល​ប្រកួត​កន្លង​ទៅ

គ្រូ​ប្រដាល់​ខាង​លើ​បន្ថែម​ថា​ សប្បាយ​រីករាយ​ជា​ខ្លាំង​នៅ​ពេល​មាន​សិស្ស​ប្រកួត​ល្អ​ និង​មាន​កេរ្តិ៍ឈ្មោះ​ដូច​នេះ​ ហើយ​នៅ​មាន​កីឡាករ​ល្អៗ​ច្រើន​នាក់​ទៀត​តែ​ចាប់​គូ​មិន​ត្រូវ​ណា​មួយ​ក្លឹប​របស់​លោក​នៅ​ឆ្ងាយ​ផង។​ បើ​បាន​កូន​សិស្ស​ឡើង​ប្រកួត​ច្រើន​ទៅ​កេរ្តិ៍ឈ្មោះ​ក្លឹប​ក៏​ល្បី​ និង​មាន​ជីវភាព​រស់​នៅ​សមរម្យ​បាន​បន្តិច​ដែរ។​

កីឡាករ​​ សុខ​ រិទ្ធ​

សាន់​ សាយយ៉ាន់​ ជា​គ្រូ​ប្រដាល់​របស់​កីឡាករ​ សុខ​ ធី​ សុខ​ រិទ្ធ​ នៅ​ឯ​ខេត្ត​បន្ទាយមានជ័យ។​ ឥលូវ​នេះ​កូន​សិស្ស​របស់​លោក​ គឺ​ សុខ​ ធី​ កំពុង​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ទម្ងន់​ ៥៧​គីឡូក្រាម​របស់​សង្វៀន​បាយ័ន​ ហើយ​គ្រូ​ប្រដាល់​រូប​នេះ​តែង​មក​ភ្នំពេញ​ឲ្យ​ទឹក​កូន​សិស្ស​ផង​ដែរ​ សប្ដាហ៍​នេះ​ដល់​ពេល​កូន​សិស្ស​របស់​លោក​ឡើង​ប្រកួត​ទៀត​ហើយ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី