កុំ​ឲ្យ​ថា​មនុស្សយន្ត​ដណ្ដើម​ការងារ ប្រទេស​ជប៉ុន​ផ្ដើម​ធ្វើ​រឿង​ចម្លែក​មួយ

  • 2018-02-03 06:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាបនិក​ក្រុមហ៊ុន Robot Technology Corps អ្នក​ស្រី Yukiko Nakagawa បាន​ជឿជាក់​មធ្យោបាយ​ម្យ៉ាង​គត់ ដែល​អាច​ឲ្យ​សម្ពន្ធភាព​រវាង​មនុស្សយន្ត​និង​មនុស្ស​កាន់​តែ​ជិតដិត​គ្នា លុះ​ត្រា​ពួក​គេ​ច្នៃ​តួ​ខ្លួន​ឲ្យ​ទៅ​ជា​រូបរាង​សត្វ​ជំនួស​មុខមាត់​ដូច​មនុស្ស​ទូទៅ។

អ្នក​ស្រី​បាន​បញ្ជាក់​ថា "បើ​កាល​ណា​យើង​តុបតែង​មនុស្សយន្ត​ទៅ​ជា​ពណ៌​​សម្បុរ​ឬ​មុខមាត់​ដូច​មនុស្ស​ទូទៅ គាប់​ជួន​ភាព​ឆ្លាតវៃ​របស់​វា​ទៀត​ផង​នោះ ម្ល៉ោះ​នឹង​មាន​ការ​លើក​ឡើង​ថា​មនុស្សយន្ត​ដណ្ដើម​ការងារ​របស់​ពួក​គេ"។​

ភាព​ជោគជ័យ​កន្លង​ទៅ​សម្រាប់​មនុស្សយន្ត​មាន​រូបរាង​ជា​សត្វ​ឆ្មា​ឲ្យ​ឈ្មោះ Nekotencho ហាក់​មាន​ការ​ទទួល​ស្គាល់​ខ្លាំង​ពី​បណ្ដា​អតិថិជន ដោយ​វា​មាន​មុខងារ​រង់​ចាំ​ស្វាគមន៍​ភ្ញៀវ​នៅ​ខាង​ក្រៅ​ក្រុមហ៊ុន​ក្នុង​តំបន់​បច្ចេកវិទ្យា​ពិសេស Akihabara របស់​ប្រទេស​ជប៉ុន។

“ជាង​នេះ​ទៅ​ទៀត គ្រប់​គ្នា​នឹង​អាច​ទទួល​ស្គាល់​សត្វ​ឆ្មា តាម​រយៈ​អាកប្បកិរិយា​ចម្លែក ដូច​ជា​ការ​លោត, រាំ និង​សំឡេង​ប្លែក ខុស​ពី​អ្វី​ដែល​ទម្លាប់​មនុស្ស​អនុវត្ត​រាល់​ថ្ងៃ បែប​នេះ​ហើយ​ជា​កត្តា​ជួយ​ឲ្យ​គ្រប់​គ្នា ពេញ​ចិត្ត​នឹង​មនុស្សយន្ត​ប្រភេទ​នេះ"។

ទស្សនា​វីដេអូ​ខាង​ក្រោម:

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ កៅ រក្សា