ឆ្ងល់ទេមួយរយៈនេះ មិនឃើញមានពាណិជ្ជកម្ម Bitcoin លើ Facebook?
- 2018-02-03 02:31:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្ងល់ទេមួយរយៈនេះ មិនឃើញមានពាណិជ្ជកម្ម Bitcoin លើ Facebook?
ចន្លោះមិនឃើញ
បណ្ដាញសង្គមយក្ស Facebook កំពុងហាមឃាត់រាល់ពាណិជ្ជកម្មពី Cryptocurrency រួមមាន Bitcoin ឬ ICOs ឬជម្រើស Binary ដទៃទៀត ទោះបីប្រតិបត្តិការជំនួញមានលក្ខណៈស្របច្បាប់ក្ដី។
គោលការណ៍ថ្មីរបស់ Facebook ដើម្បីត្រួតពិនិត្យ និងបង្ការការផ្សាយពាណិជ្ជកម្មមានលក្ខណៈបញ្ឆោតនិងបំភាន់។
Cryptocurrency ជាលុយបែបឌីជីថល ចរាចរណ៍លើបណ្ដាញអ៊ីនធឺណិត ដោយប្រើបច្ចេកទេសបម្លែងមួយ (Encryption)។Cryptocurrency មានកំណើនហក់លោតខ្លាំង ដែលអាចនាំឲ្យមានការបោកប្រាស់តាមទម្រង់ផ្សេងៗ ខណៈតម្លៃប្រែប្រួលខ្លាំង ដូច្នេះទើប Facebook មានការព្រួយបារម្ភខ្ពស់លើអតិថិជនដែលជាគោលដៅពាណិជ្ជកម្ម៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ