បាតុភូតព្រះចន្ទ ៣ ប្រភេទយប់មិញ ខានកើតមាន ១៥០ ឆ្នាំ​មកហើយ

  • 2018-02-01 03:17:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​​​កាល​ពី​យប់​មិញ​នេះ​កើត​មាន​បាតុភូត​មួយ​ឈ្មោះ​ថា​ Super Blood Blue Moon ដែល​ជា​បាតុភូត​កម្រ​មួយ​ខាន​កើត​មាន​ឡើង​រយៈពេល​ជាង​ ១៥០ ឆ្នាំ​មក​ហើយ។

Super Blood Blue Moon ​នេះ​កើត​ចេញ​ឡើង​ពី​បាតុភូត​​ Blue Moon ជា​ព្រះចន្ទ​ដែល​រះ​លើស​ប្រចាំ​ខែ ដែល​កើត​មាន​ដំណាល​គ្នា​ជា​មួយ​នឹង​បាតុភូត​ Super Moon ពេល​ដែល​ព្រះចន្ទ​ភ្លឺ​ជាង​ធម្មតា​ ១៤%។ មិន​តែ​ប៉ុណ្ណោះ​នៅ​មាន​បាតុភូត​មួយ​ទៀត​ដែល​កើត​ឡើង​ដំណាល​បាតុភូត​ទាំង​ពីរ​ គឺ​ Blood Moon ដែល​ជា​បាតុភូត​ចន្ទគ្រាស​ធ្វើ​ឲ្យ​ព្រះចន្ទ​ប្រែ​ទៅ​ពណ៌​ក្រហម​ស្រឿង​ៗ​។ បាតុភូត​ទាំង​ ៣ ​ខាង​លើ​​រួម​បញ្ចូល​គ្នា​បង្កើត​បាន​ជា​បាតុភូត​ឈ្មោះ​ថា​ Super Blood Blue Moon។

ដំណើរចន្ទគ្រាស

បញ្ជាក់​ថា​បាតុភូត​ Blood Moon ដែល​កើត​ចេញ​ពី​ចន្ទគ្រាស​ កើត​មាន​ឡើង​ដោយ​សារ​តែ​ព្រះអាទិត្យ​, ភព​ផែនដី និង​ព្រះចន្ទ​ស្ថិត​នៅ​លើ​គន្លង​តែ​មួយ។ ត្បិត​ថា​ស្រមោល​របស់​ផែនដី​ត្រូវ​ជះ​លើ​ផ្ទៃ​ព្រះចន្ទ​ទាំង​ស្រុង ​ប៉ុន្តែ​​មាន​ពន្លឺ​ព្រះអាទិត្យ​ខ្លះ​ចាំង​ដល់​ព្រះចន្ទ​តាម​រយៈ​បរិយាកាស​នៃ​ភព​ផែនដី​ដែល​នាំ​ឲ្យ​ផែនដី​បាត់​បង់​ពន្លឺ​ពណ៌​ខៀវ។ មូលហេតុ​នេះ​ហើយ​ទើប​ព្រះចន្ទ​​មើល​ពី​ផែនដី​ទៅ​មាន​ពណ៌​ក្រហម៕​

ចុចអាន៖

​​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី