មិនបានទៅលេងនៅ Man City ហើយ Mahrez ត្រូវក្លឹបពិន័យលុយទៀត
- 2018-02-02 02:01:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនបានទៅលេងនៅ Man City ហើយ Mahrez ត្រូវក្លឹបពិន័យលុយទៀត
ចន្លោះមិនឃើញ
Riyad Mahrez ទំនងជាគ្មានឈ្មោះក្នុងបញ្ជីកីឡាករ Leicester City ពេលប៉ះ Swansea នៅថ្ងៃស្អែកនោះទេបន្ទាប់ពីរូបគេ គេចមិនទៅហ្វឹកហាត់ជាមួយក្រុម។
ខ្សែបម្រើស្លាបសញ្ជាតិអាល់ហ្សេរីប្រឈមនឹងការពិន័យប្រាក់២សែនផោនចំពោះអវត្តមាននៅទីលានហ្វឹកហាត់ដោយគ្មានដំណឹងជាលើកទីបីកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
Mahrez បានបង្ខំក្លឹបទទួលសំណើទិញរបស់ Manchester តែយ៉ាងណា Leicester បានទាមទារថ្លៃរហូត៩៥លានផោនធ្វើឲ្យលោក Pep Guardiola ដកថយវិញ។ កីឡាករវ័យ២៥ឆ្នាំចង់ចេញពីក្រុមរហស្សនាមថាចចកតាំងពីខែសីហាមកម្ល៉េះ ហើយខែមករានេះទៀតសោតរូបគេនៅតែបរាជ័យក្នុងការដើរចេញពីទឹកដី King Power៕