អាជ្ញា​កណ្ដាល​ដែល​ឈូស​ជើង​កីឡាករ​ត្រូវ​ពិន័យ​ធ្ងន់​.ក​

  • 2018-02-02 02:46:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាកណ្ដាល​ Tony Chapron ដែល​បង្ក​ហិង្សា​ក្នុង​ការ​ប្រកួត​លីគ​បារាំង​កាល​ពី​ខែ​មុន​ត្រូវ​សហព័ន្ធ​ដាក់​ពិន័យ​ព្យួរ​កញ្ចែ​មិន​ឲ្យ​បញ្ជា​​ក្ដី​ការ​ប្រកួត​រយៈ​ពេល​កន្លះ​ឆ្នាំ។​

Tony Chapron

បុរស​វ័យ​៤៥​ឆ្នាំ​ បាន​យក​ជើង​ទៅ​ឈូស​ Diego Carlos របស់​ក្រុម​ Nantes ក្នុង​ការ​ប្រកួត​ទល់​នឹង​ Paris Saint-Germain បន្ទាប់​ពី​ខឹង​កីឡាករ​រូប​នោះ​រត់​ប៉ះ​ ធ្វើ​ឲ្យ​លោក​ដួល​។ ក្រោយ​សងសឹក​រួច​មិន​អស់​ចិត្ត​ Tony បាន​ថែម​កាត​លឿង​លើក​ទីពីរ​ស្មើ​កាត​ក្រហម​បណ្ដេញ​ Diego ចេញ​ពី​ទីលាន​ថែម​ទៀត។

Tony គឺ​ជា​គ្រូ​តា​អាជ្ញាកណ្ដាល​មួយ​រូប​របស់​សហព័ន្ធ​បាល់ទាត់​បារាំង​តាំង​ពី​ឆ្នាំ​២០០៤​មក​។ រូប​លោក​ធ្លាប់​ដឹកនាំ​ការ​ប្រកួត​ជាង​៤០០​លើក​ រាប់​ទាំង​វគ្គ​ផ្ដាច់ព្រ័ត្រ​ French Cup កាល​ពី​ឆ្នាំ​២០១៤​ផង៕

ប្រភព៖ Sky Sports   ប្រែសម្រួល៖ វីរ័ត្ន