រាសី​ឡើង​ណាស់​! ​ប្រាក់​អាទិត្យ​​នៅ PL ពេល​នេះ​គ្មាន​នរណា​លើស​ Ozil & Sanchez ឡើយ

  • 2018-02-02 02:47:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ទីផ្សារ​ដោះដូរ​កីឡាករ​លើក​ទី​ពីរ​បិទ​នៅ Premier League ក្លឹប​ធំ​​ដូច​ជា  Manchester City , Manchester United , Arsenal និង Liverpool សុទ្ធ​តែ​អាច​សម្រេច​ក្ដី​ប្រាថ្នា​ចំពោះ​កីឡាករ​ដែល​ខ្លួន​ចង់​បាន។

ងាក​មើល​​​​កីឡាករ​​មាន​ប្រាក់​ឈ្នួល​ច្រើន​ជាង​គេ​នៅ​លីគ​កំពូល​អង់គ្លេស​​ពេល​នេះ​ ក្នុង​ចំណោម​ Top ១០ មាន​៨​នាក់​ហើយ​ចេញ​ពី​ក្លឹប​ត្រកូល Manchester។​ រឿង​ចាប់​អារម្មណ៍​ក្នុង​ខែ​មករា​នេះ កាំភ្លើង​ធំ Arsenal ហាក់​មិន​ញញើត​ដៃ​ផ្ដល់​ប្រាក់​អាទិត្យ​ខ្ពស់​ដល់​កីឡាករ​ឡើយ។ ក្នុង​នោះ​បាន​ឲ្យ​កីឡាករ​ចំណូល​ថ្មី Aubameyang ១៨​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍ ចំណែក Ozil ដែល​ទើប​ត​កុងត្រា​ថ្មី​បាន​ដល់​៣០​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍ ធ្វើ​ឲ្យ​គេ​ក្លាយ​ជា​កីឡាករ​ទី​២​មាន​ប្រាក់​នឿយ​ហត់​ច្រើន​ជាង​គេ​នៅ PL ពេល​នេះ។

ចំពោះ​អ្នក​លេខ​មួយ​បាន​ទៅ Alexis Sanchez ទទួល​បាន​៣៥​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍ លេខ​៣​គឺ Paul Pogba បាន​២៩​ម៉ឺន​ផោន និង​៤​ធ្លាក់​ទៅ​លើ Kevin De Bruyne ទទួល​បាន​២៨​ម៉ឺន​ផោន៕ ​​​​​

ខាងក្រោម​ជា​តារាង​កីឡការ​នៅ Premier League មាន​ប្រាក់​អាទិត្យ​ច្រើន​ជាងគេ

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ