ជិតបានឆ្លងហើយ! ស្ពានអាកាសថ្មើរជើងថ្មីនៅភ្នំពេញ មានលក្ខណៈពិសេសមិនធម្មតា

  • 2018-02-02 03:37:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ពាន​អាកាស​ថ្មើរ​ជើង​ថ្មី នៅ​រង្វង់​មូល​នាងគង្ហីង​ក្បែរ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក សម្រេច​ការ​សាងសង់​បាន ៥០% ហើយ បើ​គិត​ត្រឹម​ថ្ងៃ​ទី ០២ ខែ​កុម្ភៈ​នេះ។ នេះ​បើ​តាម​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន។

សសរ​៦​កន្លែង​នៅ​ជុំវិញ​រង្វង់​មូល បាន​ចាក់​បេតុង​រួចរាល់។ បច្ចុប្បន្ន​នេះ​ក្រុម​ការងារ​បច្ចេកទេស​កំពុង​ស្ថាបនា​គ្រង​បង្គំ​សំណង់​ផ្នែក​ខាង​លើ។ អ្វី​ដែល​ជា​លក្ខណៈ​ពិសេស​គួរ​ឲ្យ​កត់​សម្គាល់​នោះ ស្ពាន​អាកាស​ថ្មី​ទី២​នៅ​រាជធានី​ភ្នំពេញ​នេះ គឺ​សុទ្ធ​តែ​បំពាក់​ជណ្ដើរ​យន្ត​ដ៏​ទំនើប​ទៀត​ផង។ ក្រុម​ការងារ​ក៏​កំពុង​បង្គំ​គ្រឿង​សំណង់​សម្រាប់​ជណ្ដើរ​យន្ត​នេះ យ៉ាង​សកម្ម​ផង​ដែរ។

គម្រោង​ស្ពាន​អាកាស​ថ្មើរ​ជើង​ថ្មី​នេះ ត្រូវ​បាន​មន្ទីរ​សាធារណការ​សហការ​ជាមួយ​ក្រុមហ៊ុន OCIC ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ឆ្លង​កាត់​ស្តុប មិន​ប៉ះពាល់​ចរាចរ និង​ធានា​សុវត្ថិភាព​ជូន​បង​ប្អូន​ប្រជាពលរដ្ឋ។

ក្រុមហ៊ុន Oversea Cambodia Investment Corperation ( OCIC) គឺ​ជា​ម្ចាស់​វិនិយោគ​​ទីក្រុង​អូឡាំព្យា​ ដែល​សាងសង់​នៅ​ព័ទ្ធ​ជុំវិញ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក លើ​ផ្ទៃ​ដី​សរុប​ ១០​ហិកតា។ ​ទីក្រុង​ថ្មី​នេះ​ជា​បណ្ដុំ​អគារ​ពាណិជ្ជកម្ម​មាន​កម្ពស់​២០​ជាន់​រួម​មាន​ ការិយាល័យ អគារ​ស្នាក់​នៅ ផ្សារ​ទំនើប ក្លឹប​ហាត់​ប្រាណ អាង​ហែល​ទឹក និង​កន្លែង​កម្សាន្ត​ជា​ច្រើន​ទៀត៕

ខាងក្រោមនេះជាប្លង់គំរូ៖

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

រូបភាព៖ មន្ទីរសាធារណការ

អត្ថបទថ្មី