មក​ស្គាល់​ដៃ​គូ​ប្រកួត​​ពាន​ Tiger Street Football Festival 2018 ខេត្ត​បាត់ដំបង​​

  • 2018-02-02 10:55:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

ការ​ប្រកួត​បាល់ទាត់​ធំ​ជាង​គេ​បំផុត​​នៅ​ប្រទេស​កម្ពុជា​ Tiger Street Football Festival 2018 ប្រចាំ​មណ្ឌល​ខេត្ត​បាត់ដំបង​នឹង​ចាប់​ផ្តើម​បើក​ឆាក​ប្រយុទ្ធ​ព្រឹក​ថ្ងៃ​សៅរ៍​ ទី​៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​នេះ​ហើយ​នៅ​ទី​លាន​វាល​បែក​ចានដែល​មាន​ក្រុម​ចូល​រួម​៧៩ក្រុម។

នា​រសៀល​ថ្ងៃ​សុក្រ​ទី​២​ ខែ​​កុម្ភៈ​នេះ​ ​ការ​ធ្វើ​បទ​បង្ហាញ​​ពី​គោលការណ៍​​នៃ​ការ​ប្រកួត​ និង​ចាប់​ដៃ​គូ​ប្រកួត​បាន​​​​ធ្វើ​រួច​រាល់​ហើយ​ ខណៈ​ក្រុម​មួយ​ចំនួន​បាន​រក​ឃើញ​ដៃ​គូ​ប្រកួត​ហើយ​ ប៉ុន្តែ​ក្រុម​មួយ​ចំនួន​ក៏​មិន​ទាន់​ស្គាល់​ក្រុម​ដែល​ជា​ដៃ​គូ​របស់​ខ្លួន​ដោយ​រង​ចាំ​ព្រឹក​ស្អែក​ទើប​ដឹង។ មណ្ឌល​បាត់ដំបង​នេះ​មាន​ក្រុម​ចូល​រួម​ប្រកួត​បាន​កើន​ឡើង​លើស​ពី​ការ​កំណត់។ តាម​ការ​កំណត់​មណ្ឌល​បាត់ដំបង​ ត្រូវ​ទទួល​យក​ក្រុម​ចំនួន​៦០​​ចូល​រួម​ប្រកួត​ ប៉ុន្តែ​ក្រុម​បាន​ដាក់​ពាក្យ​ចូល​រួម​ប្រកួត​រហូត​ដល់​​៧៩​ប្រកួត។

នេះ​ជា​ការ​ប្រកួត​ដ៏រំភើប និង​ភ័យ​រន្ធត់​សម្រាប់​ក្រុម​នីមួយ​ៗ​ដោយ​សារ​ចាប់​ផ្តើម​ពី​គូ​ទី​មួយ​រហូត​ដល់​ចប់​គឺ​ចាញ់​ធ្លាក់ និង​ឈ្នះ​ឡើង​វគ្គ​បន្ត​។ ដូច្នេះ​​​ក្រុម​ដែល​ខ្លាំង​ប៉ះ​ក្រុម​ដែល​ខ្លាំង​ដូចគ្នា ច្បាស់​ណាស់​​ ក្រុម​មួយ​នឹង​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​មុន​ហើយ។ ចាំ​មើល​ក្រុម​ណា​មាន​ឱកាស​បាន​ឡើង​វគ្គ​បន្ត​ និង​ក្រុម​ណា​ដែល​ត្រឡប់​ទៅ​ផ្ទះ​មុន​គេ។

ក្នុង​ពិធី​បង្ហាញ​ពី​គោលការណ៍​ប្រកួត​ និង​ចាប់​គូ​​នេះ​មាន​ការ​ចូល​រួម​ពិធី​លោក ប៉ិច នី តំណាង​ក្រុម​ហ៊ុន​ស្រាបៀរ Tiger លោក​ស្រី ថោង បវរលក្ខិណា ជា Brand Manager របស់​ក្រុម​​​ហ៊ុន​ស្រាបៀរ Tiger តំណាង​ក្រុម​ហ៊ុន​​ស្រាបៀរ Tiger ប្រចាំ​ខេត្ត​បាត់ដំបង​ និង​លោក ម៉ៃ តុលា អគ្គលេខាធិការ​ស្តីទី​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ព្រម​ទាំង​កីឡាករ​ជា​ច្រើន​នាក់។

ក្នុង​ឱកាស​នោះ​លោក ម៉ៃ តុលា បាន​ផ្តាំ​ផ្ញើ​​ដល់​​កីឡាករ​ទាំង​អស់​ឲ្យ​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​យុត្តិធម៌ និង​គោរព​តាម​​លោក​អាជ្ញា​កណ្តាល​ដែល​ជា​អ្នក​គ្រប់​គ្រង​ការ​ប្រកួត​ ព្រម​ទាំង​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត។ ចំណែកលោក​ស្រី​ ថោង បវរ​លក្ខិណា​ បានឲ្យ​ដឹង​ថា ព្រឹត្តិការណ៍ ​Tiger Street Football Festival 2018 នេះ​កាន់​តែ​ពិសេស​ និង​លើស​ពី​បាល់ទាត់​ទៀត​នោះ ​អ្នក​គាំទ្រ​នឹង​បាន​សប្បាយ​រីក​រាយ​ជា​មួយ​ការ​លេង​​ហ្គេម​កម្សាន្ត​ជា​ច្រើន​ដើម្បី​ឈ្នះ​រង្វាន់ ការ​ផាត់​មុខ​ និង​ទស្សនា​ការ​ប្រគំ​តន្ត្រី​ដែល​ចូល​រួម​សម្តែង​ពី​កំពូល​តារា​ចម្រៀង​ល្បី​ៗ​ជា​ច្រើន​នាក់។

ការ​ប្រកួត​នឹង​ចាប់​ផ្តើម​វេលា​ម៉ោង​ប្រមាណ​៦​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៣ កុម្ភៈ​នេះ​​នៅ​ទី​លាន​វាល​បែក​ចាន​ដែល​បង​ប្អូន​​​​អាច​ចូល​រួម​ទស្សនា​ដោយ​សេរី និង​​ផ្សាយ​ផ្ទាល់​លើ​ផេក​ផ្លូវ​ Tiger Beer៕

ខាង​ក្រោម​ជា​ដៃ​គូ​ប្រកួត​របស់​ក្រុម​នីមួយ​

  • គូទី០-​ Star FC Pursat vs Logic United
  • គូទី១- ឌីស៊ីស៊ី ស្រុក​ឯក​ភ្នំ​ vs Super Samurai
  • គូទី២- Coffee Today FC vs មីហិរ ប្រុសឡា​
  • គូទី៣- Norea Team vs Brother FC
  • គូទី៤- ខ្លា​ចាស់​កំរៀង vs កសិករ​បាត់ដំបង
  • គូទី៥- Blue Monster vs Never Win
  • គូទី៦- M ភ្នំ​ព្រឹក​ vs Mafia FC Team
  • គូទី៧- សាន ពិសិដ្ឋ​ vs Sup Pailin
  • គូទី៨- យុវជន​ទួល​តាឯក​ vs យុវជន​ស្រុក​កំរៀង
  • គូទី៩- សុខភាព​កសិផល​ vs Family BGS
  • គូទី១០- SOS ភូមិ​កុមារ​បាត់ដំបង​ vs Team Ort Kvol
  • គូទី១១- O'Char FC vs ខ្លា​ចាស់​កំរៀង​ B
  • គូទី១២- Solar FC vs ការិយាល័យ​អប់រំ​ស្រុក​​ឯក​ភ្នំ
  • គូទី១៣- Mario FC vs Mancity Fan
  • គូទី១៤- ANC FC vs Pannasastra University
  • គូទី១៥- Battambang Traveller FC vs FC Crown
  • គូទី១៦- Seventy Team vs Lion
  • គូទី១៧- វិសាល​ក្លឹប​ vs Football Warrior
  • គូទី១៨- Unkown Team vs Mafia B
  • គូទី១៩- Battambang Town a vs Chenda FC​
  • គូទី២០-​ BMS Club vs Grown Up Team
  • គូទី២១- Battambang Dream Team vs ធនាគារ​ស្រូវ
  • គូទី២២-​ Kamrieng United vs Ratanakea FC
  • គូទី២៣- ASPECA vs (រង់​ចាំ​លទ្ធផល​គូ​ទី​០)
  • គូទី២៤- បេ​ អា តេ វេ BATV vs (រង់​ចាំ​លទ្ធផល​គូ​ទី​១)
  • គូទី២៥- K.R.J vs (រង់​ចាំ​លទ្ធផល​គូ​ទី​២)
  • គូទី២៦- យុវជន​ហ្គាបាណា​ vs (រង់​ចាំ​លទ្ធផល​គូ​ទី​៣)
  • គូទី២៧- Unidry FC vs (រង់​ចាំ​លទ្ធផល​គូ​ទី​៤)
  • គូទី២៨- DD Sport vs (រង់​ចាំ​លទ្ធផល​គូ​ទី​៥)
  • គូទី២៩- TU Team vs (រង់​ចាំ​លទ្ធផល​គូ​ទី​៦)
  • គូទី៣០- យុវជន​ស្មង​ដែក​ vs (រង់​ចាំ​លទ្ធផល​គូ​ទី​៧)
  • គូទី៣១- PCO vs Classic FC
  • គូទី៣២- 92 FC vs វិទ្យាល័យ​សម្តេច​ឪ​
  • គូទី៣៣- ​Happy Man Fan vs Blue
  • គូទី៣៤- Battambang Grown vs Gabana FC
  • គូទី៣៥- ភូមិ​កម្មករ​អេហ្វស៊ី​ vs ក្រុម​ចុង​ភូមិ​
  • គូទី៣៦- FOX Zone FC vs Eagle FC
  • គូទី៣៧- ក្រុម​បាត់ដំបង​ vs V-One
  • គូទី៣៨- FC Crown B vs X-Demon
  • គូទី៣៩- Friendship vs យុវជន​ទួល​តា​ឯក​ A
  • គូទី៤០- សសយក​ ស្រុក​សង្កែ​ vs (រង់​ចាំ​លទ្ធផល​គូ​ទី៨)
  • គូទី៤១- Camera FC vs (រង់​ចាំ​លទ្ធផល​គូ​ទី៩)
  • គូទី៤២- កូន​នាគប៉ៃតង​ vs (រង់​ចាំ​លទ្ធផល​គូ​ទី១០)
  • គូទី៤៣-​ Hope Never End vs (រង់​ចាំ​លទ្ធផល​គូ​ទី១១)
  • គូទី៤៤- Corner Crown All Stars vs (រង់​ចាំ​លទ្ធផល​គូ​ទី១២)
  • គូទី៤៥- Battambang Town B vs (រង់​ចាំ​លទ្ធផល​គូ​ទី១៣)
  • គូទី៤៦- FOX Zone Premium vs (រង់​ចាំ​លទ្ធផល​គូ​ទី១៤)

(http://media.sabay.com/media/sabay-news/Sport-News/Local-Sports/Tiger-Street-Football-2017/Tiger-Street-2018/Battambang/tiger-street-battambang-11.jpg "")


អត្ថបទ៖ ជាន ចាន់រ៉ា