ជយោៗ! បឹង​កេត​យក​ឈ្នះ Lao Toyota មុន​នេះ​ឡើង​ទៅ​វគ្គ​បន្ត​ហើយ

  • 2018-02-02 13:09:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់​ទាត់​ទៅ​ពី​កម្ពុជា បឹង​កេត​អង្គរ បាន​យក​ឈ្នះ​ក្រុម​បាល់​ទាត់​ឡាវ Lao Toyota មុន​នេះ ក្នុង​លទ្ធផល ១ ទល់ ០។ មួយ​គ្រាប់​ដ៏​សំខាន់​នេះ​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ ឃួន ឡាបូរ៉ាវី។

ជាមួយ​លទ្ធផល​ខាង​លើ បាន​នាំ​ឲ្យ​ក្រុម​ខ្លាំង​របស់​កម្ពុជា​បាន​ឡើង​ទៅ​វគ្គ​បន្ត​ទៀត​ហើយ គឺ​វគ្គ​ចែក​ពូលសម្រាប់​ពានរង្វាន់ AFC Cup។ កាល​លេង​នៅ​លើ​ទឹក​ដី​កម្ពុជា​ ក្រុម​ទាំង​ពីរ ទទួល​បាន​លទ្ធផល ៣ ទល់ ៣។ ដូច្នេះ សរុប​ទាំង​ពីរ​ជើង បឹង​កេត​អង្គរ ៤ ឯ Lao Toyota ៣ ។

អត្ថបទ៖ ទារិកា