ចេញចម្លើយថ្មី តបនឹងសំនួរថា ទូរសព្ទបង្កឲ្យមនុស្សកើតមហារីកឬអត់?
- 2018-02-03 04:01:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញចម្លើយថ្មី តបនឹងសំនួរថា ទូរសព្ទបង្កឲ្យមនុស្សកើតមហារីកឬអត់?
ចន្លោះមិនឃើញ
កង្វល់ដ៏ធំមួយនៅបន្តកើតមានឡើង អំពីថាតើវិទ្យុសកម្មនៃទូរសព្ទអាចបង្កឲ្យមនុស្សកើតជំងឺមហារីកឬអត់ ជាពិសេសមហារីកខួរក្បាល។
ជាការពិតដែលទូរសព្ទបញ្ចេញសារធាតុវិទ្យុសកម្ម ប៉ុន្តែវាជារលកវិទ្យុសកម្មដែលមានថាមពលខ្សោយជាងវិទ្យុសកម្មអ៊ីយ៉ុងដែលកើតចេញពី X-Ray។ វិទ្យុសកម្មអ៊ីយ៉ុងអាចធ្វើឲ្យខូច DNA របស់មនុស្សដែលនាំឲ្យកើតមានជំងឺមហារីកបាន។ ប៉ុន្តែចំពោះវិទ្យុសកម្មចេញពីទូរសព្ទមិនមានផលប៉ះពាល់ដូចនេះឡើយ។ នេះបើផ្អែកតាមលទ្ធផលនៃការសិក្សាថ្មីមួយរបស់រដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA)។
FDA បានធ្វើការសិក្សាដោយប្រើប្រាស់នូវហ្វ្រេកង់ 2G និង 3G និងបានពិសោធន៍លើសត្វកណ្ដុរ។ ក្រុមអ្នកស្រាវជ្រាវបានបញ្ចេញវិទ្យុសកម្មលើខ្លួនរបស់សត្វកណ្ដុរទាំងមូលរយៈពេលដល់ ៩ ម៉ោងក្នុងមួយថ្ងៃ និងធ្វើវារយៈពេល ២ ឆ្នាំ។ គួរដឹងថាកម្រិតវិទ្យុសកម្មដែលគេប្រើនេះខ្ពស់ជាងកម្រិតដែលមនុស្សធម្មតាជួបប្រទះ។
ត្បិតថាកម្រិតវិទ្យុសកម្មខ្ពស់មែន ប៉ុន្តែការបង្កឲ្យកើតមានជំងឺមហារីកនៅតែមានភាពមិនច្បាស់លាស់។ តាមពិតទៅសត្វកណ្ដុរដែលទទួលរងវិទ្យុសកម្មអាចរស់នៅបានយូរជាងសត្វកណ្ដុរដែលមិនទទួលរងវិទ្យុសកម្មទៅទៀត។
តាមរយៈលទ្ធផលនៃការសិក្សាខាងលើបង្ហាញថាសារធាតុវិទ្យុសកម្មដែលបញ្ចេញពីទូរសព្ទមិនបានបង្កឲ្យមានជំងឺមហារីកនោះទេ។ FDA បាននិយាយថា ៖ "សូម្បីតែការប្រើប្រាស់ប្រចាំថ្ងៃជាញឹកញាប់របស់យុវវ័យជាច្រើន ពួកយើងមិនឃើញមានការកើនឡើងនូវជំងឺមហារីកខួរក្បាលអ្វីនោះទេ”៕