SAMSUNG រក្សាតំណែងដដែលខណៈ Apple លេខ ២ លើចំនួនលក់ស្មាតហ្វូនឆ្នាំមុន
- 2018-02-04 02:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
SAMSUNG រក្សាតំណែងដដែលខណៈ Apple លេខ ២ លើចំនួនលក់ស្មាតហ្វូនឆ្នាំមុន
ចន្លោះមិនឃើញ
ផ្អែកតាមរបាយការណ៍ពី IDC និង Strategy Analytics បានចុះផ្សាយពីទិន្នន័យលក់ចេញស្មាតហ្វូនសរុបក្នុងពិភពលោក នាត្រីមាសទី ៤ និងឆ្នាំ ២០១៧។ Apple ឈរតំណែងលេខ ១ ក្នុងត្រីមាសចុងក្រោយ មាន ៧៧.៣ លានគ្រឿង ប៉ុន្តែសរុបក្នុងមួយឆ្នាំពេញ SAMSUNG បន្តឈរកំពូលតារាងលក់បានដល់ ៣១៧.៥ លានគ្រឿង កើនពីឆ្នាំទៅ ដែលមានត្រឹម ៣០៩.៤ លានគ្រឿង។
សម្របនឹងភាពជោគជ័យខ្ពស់នៃក្រុមហ៊ុនកូរ៉េខាងត្បូង តែបើក្រឡេកទៅក្រុមហ៊ុនលោក Tim Cook ហាក់ត្រូវប៉ាន់ខ្លាំងតែត្រីមាសចុងក្រោយប៉ុណ្ណោះ ហើយចំនួនលក់ចេញសរុបបាន ២១៥.៨ លានគ្រឿង កើនពីឆ្នាំមុនបន្តិច ២១៥.៤ លានគ្រឿង។ ពុំមានការផ្លាស់ប្តូរតំណែងលេខ ៣ សម្រាប់ Huawei ទោះតួលេខលក់ចេញកើនដល់ ១៥៣ លានគ្រឿងក៏ដោយ តាមដោយ Oppo មាន ១១៨ លានគ្រឿង និង Xiaomi យកបានលេខ ៥ កើនពី ៥៨.៧ ដល់ ៩១.៣ លានគ្រឿង។
យ៉ាងណាមិញបើនិយាយពីតួលេខសរុបនៃការចេញលក់ស្មាតហ្វូនទទួលបាន ១៤៧២.៤ លានគ្រឿង ចាញ់កាលពីឆ្នាំ ២០១៦ ប្រហែល ០.១ ភាគរយ ដោយបានដល់ ១៤៧៣.៤ លានគ្រឿង។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
Apple ធានាជួសជុលមិនយកលុយ ចំពោះ iPhone 7 មានបញ្ហានេះ
កុំឲ្យថាមនុស្សយន្តដណ្ដើមការងារ ប្រទេសជប៉ុនផ្ដើមធ្វើរឿងចម្លែកមួយ