​តារា​ល្បី​ៗ​៥នាក់​អង្រួន​ឆាក​តន្ត្រី​យក្ស​ Tiger នៅ​បាត់ដំបង​យប់​មិញ​

  • 2018-02-04 02:30:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រគំ​តន្ត្រី​យក្ស​​ក្នុង​ឱកាស​​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ Tiger Street Football Festival 2018 ប្រចាំ​មណ្ឌល​បាត់ដំបង​យប់​ថ្ងៃ​សៅរ៍​ ដែល​ជា​ថ្ងៃ​​ទី​មួយ​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​វត្តមាន​តារា​ចម្រៀង​ល្បី​ជា​ច្រើន​រូប។

វត្តមាន​តារា​ចម្រៀង​ស្រី​រូប​ស្រស់​ ប៉ាច គីមមួយ​ តារា​ចម្រៀង​ពូកែ​ក្រឡុក​បទ​ញាក់​ ជី ដេវិត​ តារា​ស្រី​វ័យ​ក្មេង​​ពូកែ​រាំ​ ទេព បូព្រឹក្ស តារា​ស្រី​​​ទើប​មង្គល​ការ​ថ្មី​ សុគន្ធ នីសា និង​​តារា​ប្រុស​រូប​សង្ហា​​ ឆន សុវណ្ណរាជ​​បាន​ធ្វើ​ឲ្យ​កក្រើក​ឆាក​តន្ត្រី​ Tiger យ៉ាង​ខ្លាំង។ ពួក​គេ​ម្នាក់​សុទ្ធ​តែ​ចេញ​មុខ​បក​ស្រាយ​ម្នាក់​ៗ​៣​ទៅ​៤​បទ​តែ​ម្តង​ដែល​មាន​ទាំង​បទ​មនោសញ្ចេតនា​ និង​ញាក់​កន្ត្រាក់​អារម្មណ៍។​

​ព្រឹត្តិការណ៍​ Tiger Street Football Festival 2018 ពិត​ជា​អស្ចារ្យ​ណាស់​នាំ​ភាព​សប្បាយ​រីក​រាយ​ជូន​បង​ប្អូន។ ពេល​ថ្ងៃ​លោក​អ្នក​ទស្សនា​កម្សាន្ត​រីករាយ​ជា​មួយ​នឹង​ការ​ប្រកួត​​បាល់​ទាត់​ក្នុង​សាល​កម្រិត​ស្តង់ដារ​ដ៏​អស្ចារ្យ​ និង​ពេល​យប់​លោក​អ្នក​ទទួល​បាន​ទស្សនីយភាព​​ដ៏​រំជើប​រំជួល​ក្រោម​វត្តមាន​កំពូល​តារា​ចម្រៀង​ល្បី​ជា​ច្រើន​នាក់។ យប់​ថ្ងៃ​អាទិត្យ​​ទី​៤​ ខែ​កុម្ភៈ​នេះ​ដែល​ជា​រាត្រី​ចុង​ក្រោយ​សម្រាប់​ខេត្ត​បាត់ដំបង​​នឹង​កាន់​តែ​អស្ចារ្យ​ថែម​ទៀត​ដោយ​មាន​តារា​ចម្រៀង​ល្បី​ៗ​ជា​ច្រើន​ដូច​ជា​ ខេមរៈ​ សេរីមន្ត ពេជ្រ សោភា និង​ G-Davith ជា​ដើម។

បង​ប្អូន​​អាច​ទស្សនា​បាន​ការ​ផ្សាយ​ផ្ទាល់​លើ​​ផេក​ផ្លូវ​ការ​ Tiger Beer ពី​ព្រឹក​ហូត​ដល់​​ល្ងាច​ និង​តាម​កញ្ចក់​ទូរទស្សន៍​ រស្មី​ហង្សមាស​ ចាប់​ពី​ម៉ោង​៤​ដល់​៦​ល្ងាច៕

ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ Tiger Street Football Festival 2018

តារា​ចម្រៀង ទេព បូព្រឹក្ស
តារា​ចម្រៀង ជី ដេវិត
តារា​ចម្រៀង សុគន្ធ នីសា​
តារា​ច្រៀង ឆន សុវណ្ណរាជ

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម