បែកធ្លាយ Xiaomi Note 5 កាមេរ៉ាភ្លោះ អេក្រង់លាតកម្រិតច្បាស់ត្រជាក់ភ្នែក
- 2018-02-04 02:53:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បែកធ្លាយ Xiaomi Note 5 កាមេរ៉ាភ្លោះ អេក្រង់លាតកម្រិតច្បាស់ត្រជាក់ភ្នែក
ចន្លោះមិនឃើញ
បន្ទាប់ពីជោគជ័យលើការលក់ Redmi Note 4 កន្លងមក ក្រុមហ៊ុនផលិតស្មាតហ្វូនប្រទេសចិន Xiaomi នៅតែបន្តចេញត្រកូល Note ដដែលនៅឆ្នាំនេះ ដែលត្រូវបានគេជឿជាក់ថាជា Note 5 ដែលមានលក្ខណៈសម្បត្តិដូចការបែកធ្លាយ។
យោងតាមវីដេអូមួយដែលបានបញ្ចេញលក្ខណៈសម្បត្តិ Note 5 ឲ្យដឹងស្ទើរទាំងអស់បានសង្កត់ធ្ងន់លើចំណុចពិសេសមួយរបស់ Redmi Note 5 ខុសពីស៊េរីមុនៗត្រង់អេក្រង់លាតពេញមួយតួខាងមុខ ទំហំ ៦ អ៊ីញដែលមានកម្រិតភាពច្បាស់ Full View display(2160×1080ភិចសែល)។
ចំណែកកាមេរ៉ាខាងក្រោយអាចជាកាមេរ៉ាភ្លោះដោយមួយគ្រាប់ទំហំ ១៦ មេហ្គាភិចសែល និងមួយគ្រាប់ទៀតទំហំ ៥ មេហ្គាភិចសែល ដោយមានទ្រនាប់ស្កេនខ្ចៅដៃខាងក្រោមស្រដៀងទៅនឹង Galaxy S8 ដែរ ប៉ុន្តែនៅមិនទាន់ដឹងពីមុខងារពិសេសៗផ្សេងលើកាមេរ៉ាភ្លោះនេះទេ។ ឯកាមេរ៉ាខាងមុខក៏ភ្លោះដែរទំហំ ៨ មេហ្គាភិចសែល។
Note 5 អាចនឹងបំពាក់មកជាមួយបន្ទះឈីបស៊េរីខ្ពស់លេខ Snapdragon 636 ឫ RAM អាចមានពីរជម្រើសគឺ 3GB និង 4GB។ ចំណែកទំហំផ្ទុកក្នុងម៉ាស៊ីនអាចមានពីរជម្រើសដូចគ្នា 32GB និង 64GB។ ថែមទាំងមានកន្លែងដាក់ម៉េម៉ូរីបន្ថែមខាងក្រៅបានផងដែរ។ វាមានទំហំថ្មប្រហែល ៤១០០ មីលីអំពែ ភ្ជាប់ជាមួយបច្ចេកវិទ្យាសាកថ្មលឿនជំនាន់ ៤ (Quick Charge 4.0)។
មិនត្រឹមតែបែកធ្លាយលក្ខណៈសម្បត្តិប៉ុណ្ណោះទេ សូម្បីតម្លៃក៏គេដឹងមុនហើយដែរ វាអាចនឹងមានតម្លៃខ្ទង់ ២៣៨ ដុល្លារ (លក់នៅទីផ្សារស្រុកចិន) ដែលអាចនឹងមាន ៣ ពណ៌គឺពណ៌ ខៀវ ប្រផេះ និងពណ៌ខ្មៅ៕
ចង់ដឹងច្បាស់ទស្សនាវីដេអូខាងក្រោម៖