S9 មិន​ទាន់​ចេញ​លក់​ផង តែ​ស្រោម​ទូរសព្ទ​ចេញ​មក​មុន​ពណ៌​ឡើង​អ៊េម!

  • 2018-02-04 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​ថា​កន្លង​មក​មាន​ព័ត៌មាន​បែក​ធ្លាយ​ពី​រូបរាង តម្លៃ និង​លក្ខណៈ​សម្បត្តិ​ខ្លះៗ​របស់ Galaxy S9 ​ពិត​មែន ប៉ុន្តែ​នៅ​មិន​ទាន់​បាន​ប្រកាស​បង្ហាញ​ជា​ផ្លូវការ​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​កូរ៉េ​ខាង​ត្បូង Samsung ឡើយ។

Case S9+

យ៉ាង​ណា​មិញ​យោង​ទៅ​តាម​ព័ត៌មាន​បែក​ធ្លាយ​របស់ S9 និងS9+ដែល​មាន​រូប​រាង​មិន​សូវ​ខុស​គ្នា​ពី S8 និង S8+ ធ្វើ​ឲ្យ​ឆ្លៀត​ឧកាស​​ឌីហ្សាញ​ចេញ​ជា ស្រោម​ទុក​រួច​ស្រេច​ដែល​ជា​ប្រភេទ​ស្រោម​មាន​ផ្ទៃ​ថ្លា​ខាង​មុខ​ពណ៌​ស្វាយ និង​ប្រភេទ​គ្មាន​ផ្ទៃ​ថ្លា​ពណ៌​ខ្មៅ។ រីឯ​តម្លៃ​ស្រោម​ទូរសព្ទ​នេះ​វិញ នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។

Case S9

ដំណឹង​ថ្មី​នោះ​ទាក់​ទង​នឹង​កាល​វិភាគ​ ប្រកាស, ទទួល​ការ​កុម្ម៉ង់​ទិញ​ និង​បញ្ចេញ​លក់​ Galaxy S9/S9+។ តាម​ប្រភព​ឲ្យ​ដឹង​ថា​ថ្ងៃ​ទី​ ២៦ ខែ​កុម្ភៈ​ Samsung នឹង​ប្រកាស​ចេញ​ Galaxy S9/S9+ ចំ​នឹង​ថ្ងៃ​ចាប់​ផ្ដើម​កម្មវិធី​ MWC ឆ្នាំ​ ២០១៨។ បន្ទាប់​មក​ Samsung នឹង​ទទួល​ការ​កុម្ម៉ង់​ទិញ​នៅ​ថ្ងៃ​ទី​ ១ ខែ​មីនា​ រួច​បញ្ចេញ​លក់​នៅ​ថ្ងៃ​ទី​ ១៦ ខែ​មីនា

#ចង់​ដឹង​ច្បាស់ ទស្សនា​វីដេអូ​ខាងក្រោម៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ រក្សា