ច្រឡំ ឬ​បន្លំ កុម្ម៉ង់​ទិញ iPhone 8 បែរ​ជា​បាន​​ម្សៅ​សាប៊ូ​បោក​ខោ​អាវ​ទៅវិញ​

  • 2018-02-05 02:15:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Tabrej Mehaboob Nagrali ជា​បុរស​វ័យ ២៦ ឆ្នាំ ដែល​បម្រើ​ការ​ជា​វិស្វករ​កម្មវិធី​រស់​នៅ​ក្បែរ​ទីក្រុង Mumbai ប្រទេស​ឥណ្ឌា។ របាយការណ៍​ក្រៅ​ស្រុក​បាន​បញ្ជាក់​ថា​គាត់​ទិញ iPhone 8 ពី​គេហទំព័រ Flipkart ក្នុង​តម្លៃ ៨៦០ ដុល្លារ ឬ ៥៥ ០០០ រូពី ដោយ​ទើប​តែ​ដឹក​ជញ្ជូន​មក​ដល់​កាល​ពី​ថ្ងៃ​ទី ២២ មករា ប៉ុន្តែ​ជា​រឿង​ហួស​ចិត្ត នៅ​ពេល​បើក​ប្រអប់​ស្រាប់​តែ​មិន​ឃើញ​ទូរសព្ទ ផ្ទុយ​ទៅវិញ​ឃើញ​ម្សៅ​សាប៊ូ​បោក​ខោអាវ Active Wheel ទៅ​វិញ។​

លោក Ainash Shingte អធិការ​ជាន់​ខ្ពស់​នៅ​ប៉ុស្តិ៍​ប៉ូលិស Byculla បាន​ប្រាប់​សារព័ត៌មាន Press Trust of India ដូច្នោះ​ថា "ក្រោយ​កើត​ហេតុ​ចម្លែក​ភ្លាម លោក Nagrali បាន​ដាក់​ពាក្យ​បណ្ដឹង​មក​ពួក​យើង ឲ្យ​ធ្វើ​ការ​ស៊ើបអង្កេត​ជុំវិញ​អំពើ​ឆបោក​និង​លួច​បន្លំ​នៃ​ក្រុមហ៊ុន Flipkart”។​

បញ្ជាក់​ថា​នេះ​មិន​មែន​ជា​លើក​ទី ១ ទេ សម្រាប់​ការ​បោក​បញ្ឆោត​លើ​គេហទំព័រ Flipkart ដោយ​កន្លង​ទៅ​ជន​រង​គ្រោះ​ឈ្មោះ Anand Bhalakia ក៏​ធ្លាប់​ចាញ់​បោក​ស្រដៀង​គ្នា​នៅ​ពេញ​ទិញ Galaxy Note 4 តែ​បែរ​ជា​ទទួល​បាន​នូវ​សាប៊ូ​ដុស​ខ្លួន​មួយ​ដុំ ហើយ​ថែម​ដុំ​សាក Android មកបញ្ឈឺមួយទៀត​យ៉ាង​ឈឺ​ចាប់។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ idropnews   ប្រែ​សម្រួល៖ កៅ រក្សា