ក្រៅពី AI នៅ​​មាន​​ប្រភេទ Intelligence ផ្សេង​ទៀត អ្នក​​គួរ​ដឹង​!​

  • 2018-02-04 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមពិត ស្ថាបនិក AI (Artificial Intelligence) បាន​រចនា​ការ​សាកល្បង​មួយ ដើម្បី​កំណត់​ភាព​វ័យ​ឆ្លាត​របស់​ម៉ាស៊ីន​តាំង​ពី​ឆ្នាំ ១៩៥០ ដោយ​គណិត​វិទូ និង​អ្នក​វិទ្យាសាស្ត្រ​កុំព្យូទ័រ លោក Alan Turing។ 

ការ​សាកល្បង​ធ្វើ​ឡើង​ដោយ​ឲ្យ​មនុស្ស​ម្នាក់ និង​ម៉ាស៊ីន​មួយ​គ្រឿង ឆ្លើយ​តប​ទៅ​នឹង​សំនួរ​មួយ​ចំនួន​ កំណត់​ពី​ភាព​វ័យ​ឆ្លាត​ត្រឹម ៥០% ឡើង​ទៅ​។ 

ភាព​វ័យ​ឆ្លាត​របស់​ម៉ាស៊ីន​មាន​ច្រើន​រួមមាន AI (Artificial Intelligence), AGI (Artificial General Intelligence), ASI (Artificial Superintelligence)។ អ្នក​អាច​ស្វែងយល់​បន្ថែម​នៅ​ខាងក្រោម​នេះ​។ 

Artificial Intelligence (AI)

AI សំដៅ​លើ​សមត្ថភាព​របស់​ម៉ាស៊ីន​អាច​ដោះស្រាយ​បញ្ហា និង​រៀន ស្រដៀង​នឹង​សមត្ថភាព​មនុស្ស​។ នេះ​អាច​ធ្វើ​ទៅ​បាន ដោយ​ការ​យល់​ពី​ភាសា សំឡេង និង​តិចនិក​ក្នុង​ការ​គិត​។ ឧទាហរណ៍ បច្ចេកវិទ្យា Siri ជាដើម ដែល​អាច​យល់​ពី​អ្នក​តាមរយៈ​សំឡេង​។ 

Artificial General Intelligence (AGI)

AGI មាន​ភាព​វ័យ​ឆ្លាត​ស្ទើរ​តែ​ដូច​នឹង​មនុស្ស​គ្រប់​ផ្នែក ដោយ​អាច​អនុវត្ត​ការងារ​មាន​កម្រិត​ជោគជ័យ​ដូច​ទៅ​នឹង​មនុស្ស​។ 

លោក Steve Wozniak ជា​សហ​ស្ថាបនិក​របស់ Apple បាន​បង្កើត​ការ​សាកល្បង​មួយ​ហៅថា Coffee Test ជា​សូចនាករ​សម្រាប់ AGI។ 

ក្នុង​ការ​សាកល្បង មនុស្ស​យន្ត​ត្រូវ​ចូល​ទៅ​ផ្ទះ និង​ឆុង​កាហ្វេ ដោយ​ស្វែងរក​ឧបករណ៍ របៀប​ឆុង​ដោយ​ខ្លួន​ឯង​។ លទ្ធផល​ឃើញ​ថា មនុស្ស​យន្ត​អាច​បំពេញ​ការងារ​នេះ​បាន​។ 

Artificial Superintelligence (ASI)

លោក Nick Bostrom ជា​អ្នក​ដឹកនាំ AI មួយ​រូប ក្នុង​ចំណោម​អ្នក​ដឹកនាំ​ផ្សេង​ទៀត បាន​កំណត់​និយមន័យ​ពាក្យ Superintelligence ជា​ប្រព័ន្ធ​មួយ​មាន​ភាព​វ័យ​ឆ្លាត​ច្រើន​ជាង​ខួរក្បាល​មនុស្ស​ដែល​ចេះ​ដឹង​បំផុត ដោយ​អាច​អនុវត្ត​គ្រប់​ផ្នែក រួម​ទាំង​ភាព​ច្នៃប្រឌិត​បែប​វិទ្យាសាស្ត្រ និង​ជំនាញ​សង្គម​។ ជា​ហេតុផល លោក Stephen Hawking បាន​បង្ហាញ​ការ​ព្រួយបារម្ភ​អំពី ASI មួយ​នេះ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ https://www.coresystems.net/blog/the-difference-between-artifical-intelligence-artifical-general-intelligence-and-artifical-super-intelligence

អត្ថបទ៖ ប៊ុនធឿន

អត្ថបទថ្មី