Kane ប៉េណាល់ទីចុងម៉ោង ធ្វើឲ្យ Liverpool ស្មើ Spurs ទាំងមិនអស់ចិត្ត
- 2018-02-05 00:52:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Kane ប៉េណាល់ទីចុងម៉ោង ធ្វើឲ្យ Liverpool ស្មើ Spurs ទាំងមិនអស់ចិត្ត
ចន្លោះមិនឃើញ
Liverpool បានត្រឹម១ពិន្ទុពីសង្គ្រាម Top 4 ជាមួយ Tottenham Hotspur ក្នុងការប្រកួត Premier League សប្ដាហ៍ទី២៦។
ជំនួបនៅកីឡាករ Anfield កាលពីយប់មិញនៅវគ្គទីមួយហង្សក្រហមមានឱកាសនាំមុខ១គ្រាប់មុនជាថ្វីជើងកីឡាករ Salah តាំងពីព្រលឹមនាទី ទី៣។ ក្រោយត្រូវគូប្រកួតនាំមុខ Spurs បើកការវាយសម្រុកយ៉ាងខ្លាំងតែអ្នកចាំទីដៃទីមួយវ័យក្មេង Loris Karius តែងសង្គ្រោះបានជានិច្ច។
យ៉ាងណានាទី ៨០Victor Wanyama បានទាត់មួយជើងចូលមុំកៅបន្ទាប់ពីបាល់សល់ពីការសង្គ្រោះលើកទីមួយរបស់អ្នកចាំទី Liverpool។ នាទី៨៧ Harry Kane បានបាល់ប៉េណាល់ទី១គ្រាប់តែ Karius ចាប់បាន។
ឈានដល់នាទី៩០+១ Mohamed Salah បានស៊ុត១គ្រាប់ទៀតឲ្យក្រុមលោក Jurgen Klopp នាំមុខសារជាថ្មី តែប៉ុន្មាននាទីបន្ទាប់ Erik Lamela បានដួលក្នុងប្រអប់គ្រោះថ្នាក់ធ្វើឲ្យអាជ្ញាកណ្ដាលពិន័យប៉េណាល់ទីម្ដងទៀតហើយលើកនេះ Kane ស៊ុតបញ្ចូលទីបានសម្រេចធ្វើឲ្យ Liverpool ស្មើ ២-២ ទាំងមិនអស់ចិត្ត។
អ្នកចាត់ការ Liverpool បាននិយាយក្រោយការប្រកួតថាក្រុមរបស់ខ្លួនគួរតែឈ្នះបើសិនជាគ្មានការសម្រេចចិត្តខុសរបស់ អាជ្ញាកណ្ដាល។ ដោយឡែកលោក Mauricio Pochettino អ្នកចាត់ការរបស់ Spurs អះអាងថាបាល់ប៉េណាល់ទីទាំង២លើកគឺពិតជាត្រឹមត្រូវ ហើយអាជ្ញាកណ្ដាលសម្រេចចិត្តបានល្អ៕