ត្រឹម​ ​២៤​​ម៉ោង​ ​ឡាន​តម្លៃ​ជាង​ ​១៩​​ម៉ឺន​ដុល្លារ​​លក់​អស់​ ​២២​​គ្រឿង (វីដេអូ)

  • 2018-02-05 02:29:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lister Thunder​ ​ជា​រថយន្ត​ស្ព័រ​ម៉ូដែល​ពិសេស​ផលិត​មាន​កំណត់​តែ​ ​៩៩​ ​គ្រឿង​ តម្លៃ​ប្រមាណ​ជាង​ ​១៩​ ​ម៉ឺន​ដុល្លារ​ ​ខណៈ​ត្រឹម​ ​២៤​ ​ម៉ោង​ ​List Thunder​ ​ត្រូវ​គេ​ទិញ​អស់​ ​២២​ ​គ្រឿង​ បាត់​ទៅ​ហើយ។

សន្ទុះ​នៃ​ការ​លក់​ ​Lister Thunder​ ​ទាំង​ ​២២​ ​គ្រឿង​នោះ​ ​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​កើប​លុយ​យ៉ាង​ឆ្ងាញ់​ប្រមាណ​ជាង​ ​៤​ ​លាន​ដុល្លារ​ក្នុង​ពេល​តែ​ ​២៤​ ​ម៉ោង​ ​ហើយ​ជា​កំណត់​ត្រា​ថ្មី​ក្នុង​ប្រវត្តិសាស្ត្រ​លក់​បាន​លឿន​បំផុត​សម្រាប់​ត្រកូល​ ​Lister​ ​ក្នុង​រយៈពេល​ ​៦៥​ ​ឆ្នាំ​ចុង​ក្រោយ​នេះ​របស់​ក្រុមហ៊ុន។

Lister Thunder​ ​ផលិត​ស្រោប​ដោយ​សារធាតុ​កាបូន​សរសៃ​ ​រាង​លំនាំ​ម៉ូដែល​ Jaguar ​F-Type​ ​ហើយ​មាន​បំពាក់​មក​ជា​មួយ​នូវ​ម៉ាស៊ីន​ ​Supercharge​ ​ចំណុះ​ ​៥,០​ ​លីត្រ​ ​ស៊ីឡាំង​ ​៨ (V8)​ ​កម្លាំង​ ​៦៦៦​ ​សេះ ។ ជាន់​ស្ទុះ​ពី​ ​០​ ​ដល់​ ​១០០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប្រើ​ពេល​ ​៣​ ​វិនាទី​ ​និង​មាន​ល្បឿន​រត់​បាន​លឿន​បំផុត​ដល់​ ​៣២២​ ​គីឡូម៉ែត្រ​ ក្នុង​មួយ​ម៉ោង៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ carscoops   ប្រែ​សម្រួល៖ រដ្ឋ