Godin ជ្រុះ​ធ្មេញ​មុខ​ចង់​អស់ ក្រោយ​ស៊ី​មួយ​កែង​របស់​អ្នក​ចាំទី Valencia 

  • 2018-02-05 02:43:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ Atletico Madrid កីឡាករ Diego Godin បាន​បាក់​ធ្មេញ​មុខ​ជា​ច្រើន បន្ទាប់​ពី​ប៉ះ​ទង្គិច​ជាមួយ​អ្នក​ចាំ​ទី Neto របស់​ក្រុម Valencia  អំឡុង​ពេល​ក្រុម​របស់​គេ​យក​ឈ្នះ ១-០ ក្នុង​ La Liga  កាល​ពី​យប់​ម្សិលមិញ។

ហេតុការណ៍​នេះ​​បាន​កើត​ឡើង​នៅ​នាទី​៥១ ពេល Atletico ទទួល​​បាន​បាល់​ពិន័យ​ Free Kick។ Godin បាន​ប្រឹង​ប្រជែង​បាល់​លើ​អាកាស ស្របគ្នា​នោះ​អ្នក​ចាំទី Neto ក៏​បាន​លោត​មក​ទះ​បាល់​ចេញ​ តែ​ជា​អកុសល​មិន​ត្រូវ​បាល់​បែរ​ជា​បុក​កែង​ជាមួយ​មាត់ Godin ទៅ​វិញ។

ក្រោយ​រង​កែង​មួយ​ទំហឹង ខ្សែ​ការពារ​សញ្ជាតិ​អ៊ុយរុយហ្គាយ​បាន​ដេក​ក្ដោប​មាត់​ដែល​ហូរ​សុទ្ធ​តែ​ឈាម។ ដោយ​របួស​ធ្ងន់ធ្ងរ Godin ត្រូវ​បាន​ប្ដូរ​ចេញ​ជំនួស​វិញ​ដោយ Juanfran។ តាម​រយៈការ​ប្រមាញ់​រូប​បាន Godin បាន​ជ្រុះ​ធ្មេញ​ជា​ច្រើន និង​ហូរ​ឈាម​ពេញ​មាត់៕ ​​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ