ស៊ុត​គ្រាប់​ទី​១០០​ភ្លាម​ Kane បាន​កាដូ​ពិសេស​ពី​ក្លឹប​ និង​ NIKE

  • 2018-02-05 02:53:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Harry Kane បាន​ប៉េណាល់​ទី​១​គ្រាប់​ចុង​ម៉ោង​នាទី​ ៩០+ ជួយ​ Tottenham Hotspur បាន​១​ពិន្ទុ​ពី​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​២៦។

១​គ្រាប់​យប់​មិញ​គឺ​ជា​គ្រាប់​ទី​១០០​នៅ​លីគ​កំពូល​អង់គ្លេស​​របស់​គេ​ជាមួយ​ក្លឹប​មាន​មូលដ្ឋាន​នៅ​ភាគ​ជើង​ទីក្រុង​ឡុង​។ ក្រោយ​សម្រេច​ជោគជ័យ​ដ៏​ធំ​​ក្នុង​វ័យ​ទើបតែ​ ២៤​ឆ្នាំ​ Kane បាន​ទទួល​កាដូ​ជា​ស្បែក​ជើង​បាល់ទាត់​ពិសេស​មួយ​គូ​ពី​ម្ចាស់​ឧបត្ថម្ភ​ NIKE និង​អាវ​ពី​ Spurs មាន​លេខ​១០០។

កីឡាករ​ដែល​មាន​ស្រុក​កំណើត​នៅ​តំបន់​ Walthamstow លេង​ជាមួយ​ Tottenham ទាំង​ឈុត​យុវជន​ និង​ឈុត​ធំ​តាំង​ពី​ឆ្នាំ​២០០៤​មក​ម្ល៉េះ​ ប៉ុន្តែ​ក៏​ធ្លាប់​ត្រូវ​ក្លឹប​អនុញ្ញាត​ឲ្យ​ក្រុម​ដទៃ​ខ្ចី​ជើង​ផង​ដែរ​ មាន​ដូច​ជា Leyton Orient, Millwall, Norwich City និង​ Leicester City៕

ប្រភព៖ Instagram   អត្ថបទ៖ វិរ័ត្ន