អនុវត្ត ៧យ៉ាង​ងាយៗ សម្រាប់​អ្នក​ចង់​បាន​ប្រូតេអ៊ីន​ក្នុង​អាហារ​បន្ថែម

  • 2018-02-12 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ញ៉ាំ​អាហារ​ច្រើន មិន​ប្រាកដ​ថា​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ប្រូតេអ៊ីន​គ្រប់​គ្រាន់​សម្រាប់​ទ្រទ្រង់​រាង​កាយ​នោះ​ឡើយ។ Sabay នឹង​លើក​យក​វិធី​របស់ ៧យ៉ាង ដែល​អាច​បន្ថែម​ប្រូតេអ៊ីន​ឲ្យ​​ហើយ អាហារ​ដែល​អ្នក​ញ៉ាំ​ កាន់​តែ​មាន​រសជាតិ៖

១. ប្រូតេអ៊ីន​ផ្ទាល់ខ្លួន (Personalized Protein Powder) ជា​ម្សៅ​ក្រឡុក​បែប​ធម្មជាតិ​ដែល​អាច​យក​មក​លាយ​ជាមួយ​អាហារ Cereals បែប​ក្ដៅ ជាមួយ​ស៊ុត​ចៀន ឈីស យ៉ាអួរ ឬ​អាច​លាយ​ជាមួយ​គ្រឿង​ផ្សំ​សម្រាប់​ដុត​នំ​ផង​ដែរ។

២. ស៊ុត ជា​អាហារ​សម្បូរ​សារ​ជាតិ​ប្រូតេអ៊ីន ដែល​ក្នុង​ស៊ុត​មួយ​គ្រាប់​មាន​ជាតិ​ប្រូតេអ៊ីន ៧ក្រាម ហើយ​ងាយ​ស្រួល​ចម្អិន មិន​ថា​ស្ងោរ ចៀន ឬ​ឆា​ឡើយ។

៣. ឈីស​គ្មាន​ជាតិ​ខ្លាញ់ (Nonfat cottage cheese) មាន​ម្ហូប​ច្រើន​មុខ​ណាស់ ដែល​ធ្វើ​ឡើង​ជាមួយ​នឹង​របស់​មាន​ជាតិ​ប្រូតេអ៊ីន និង​ជាតិ​កាល់ស្យូម​ដែល​ល្អ​សម្រាប់​សុខភាព​ឆ្អឹង​មួយ​នេះ ភាគ​ច្រើន​គឺ​ម្ហូប​បែប​អឺរ៉ុប​នេះ​តែ​ម្ដង។

៤. ទឹក​ដោះ​គោ និង​ទឹក​សណ្ដែក មិន​ត្រឹម​តែ​អាច​ជំនួស​ភេសជ្ជៈ​ផ្សេងៗ​ទៀត​បាន​នោះ​ទេ ថែម​ទាំង​ល្អ​សម្រាប់​សុខ​ភាព​ទៀត​ផង គឺ​ជាតិ​ប្រូតេអ៊ីន ហើយ​បើ​អាច​យក​មក​ចម្អិន​ជាមួយ​ទឹក​ស៊ុប អាច​បាន​ប្រូតេអ៊ីន​ពី ៧-១០ក្រាម​ថែម​ទៀត។

៥. សណ្ដែក ជា​ប្រភព​ប្រូតេអ៊ីន​ល្អ​បំផុត​ដែល​អាច​ផ្ដល់​អត្ថ​ប្រយោជន៍​ច្រើន​ដល់​សុខភាព ហើយ​អាច​យក​ទៅ​ធ្វើ​ជា​អាហារ​ទាំង​មូល ឬ​កិន​ឲ្យ​ម៉ត់​ដើម្បី​ធ្វើ​ស៊ុប ស្ងោរ ឆា ទឹក​ជ្រលក់​ជាដើម។

៦. តៅហ៊ូ អាច​យក​ទៅ​ធ្វើ ឬ​លាយ​ជាមួយ​អាហារ​បាន​ច្រើន​មុខ ហើយ​មិន​ត្រឹម​តែ​បង្កើន​ជាតិ​ប្រូតេអ៊ីន​នោះ​ទេ ថែម​ទាំង​មាន​រសជាតិ​ឆ្ងាញ់​ផង​ដែរ។

៧. យ៉ាអួ រស​ជាតិ​ម៉ាអេម គ្មាន​ជាតិ​ខ្លាញ់ មាន​ប្រូតេអ៊ីន​ច្រើន ប្រើ​ជាមួយ​ម្ហូប​បាន​ច្រើន​មុខ មាន​ខ្លះ​យក​ទៅ​ញ៉ាំ​ជាមួយ​សាលាដ​ផង​ដែរ៕

ដោយ៖ វិទូ