LG ​សម្រេច​ដក​ថយ​ចេញ​ពី​ទឹក​ដី​ចិន

  • 2018-02-05 06:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារព័ត៌មាន​ក្នុង​ស្រុក​របស់​ចិន​បាន​ចេញ​ផ្សាយ​ថា​​ក្រុមហ៊ុន​ LG Mobile ​​ជា​ផ្នែក​មួយ​របស់​ LG Electronics ​បាន​សម្រេច​ចិត្ត​​ដក​ខ្លួន​ពេញ​ពី​ទីផ្សារ​ស្មាតហ្វូន​ប្រទេស​ចិន។

ដំណឹង​នេះ​ចេញ​ផ្សាយ​បន្ទាប់​ពី​ LG បាន​ប្រកាស​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ត្រី​មាស​ទី​ ៤ ឆ្នាំ​ ២០១៧ កាល​ពី​សប្ដាហ៍​កន្លង​ទៅ។ មើល​លើ​ចំណូល​ទាំង​មូល​របស់​ LG Electronics ឃើញ​ថា​​មាន​ភាព​ល្អ​ប្រសើរ​ ប៉ុន្តែ​ចំពោះ​ជំនួញ​ទូរសព្ទ​​វិញ​ LG ត្រូវ​ខាត​បង់​អស់​ ១៩២ លាន​ដុល្លារ​នៅ​ត្រីមាស​ទី​ ៤ ដោយ​សារ​​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ពី​ម៉ាក​ទូរសព្ទ​ចិន​ជា​ច្រើន​។

ពេញ​មួយ​ឆ្នាំ​ ២០១៦ មាន​ការ​ប៉ាន់​ស្មាន​ថា​ LG លក់​ទូរសព្ទ​បាន​ប្រមាណ​ ១៦០ ០០០ គ្រឿង​ប៉ុណ្ណោះ។ បន្ថែម​ពី​នេះ​ LG G6 និង LG V30 ដែល​ជា​ស្មាតហ្វូន​ជំនាន់​ថ្មី​របស់​ LG ក៏​មិន​បាន​ចេញ​លក់​​ជា​ផ្លូវ​ការ​នៅ​ប្រទេស​ចិន​​ដែរ។ ហេតុ​នេះ​ការ​សម្រេច​ចិត្ត​ដក​ខ្លួន​ពេញ​ពី​ប្រទេស​ចិន​ អាច​ជា​ជម្រើស​ល្អ​សម្រាប់​ LG ដើម្បី​កាត់​បន្ថយ​ការ​ខាត​បង់​នៅ​ត្រីមាស​បន្ទាប់៕​​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង