ប៊ូខាវ​ វាយ​គេ​សន្លប់​ទឹក​១ តែ​សិស្ស​សំណព្វ​ខ្លួន​ដេក​ទឹក​១​​ដូច​គ្នា

  • 2018-02-05 04:16:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កម្មវិធី Kunlun Fight​ 69 ដែល​រៀបចំ​ឡើង​ក្នុង​ប្រទេស​ចិន ស្ដេច​ប្រដាល់​ថៃ ប៊ូខាវ​​បាន​បញ្ចប់​គូ​ប្រកួត​ត្រឹម​ទឹក​មួយ​ប៉ុណ្ណោះ ប៉ុន្តែ​ក្នុង​កម្មវិធី​ជាមួយ​គ្នា​នេះ​​​កូន​សិស្ស​ខ្លួន ស៊ុបភើបុន បាន​រង​បរាជ័យ​សន្លប់​ទឹក​មួយ​ដូច​គ្នា។

​ក្នុង​ជំនួប​រវាង ប៊ូខាវ​ និង​អ្នក​ប្រដាល់​មក​ប្រទេស​ប្រទេស​កុងហ្គោ​ Nayanesh Ayman ត្បិត​តែ​ចាញ់​កម្ពស់​គេ​ច្រើន​តែ​មិនមែន​ជា​បញ្ហា​ចោទ​សម្រាប់​ស្ដេច​ប្រដាល់​ថៃ​ទេ។ ចំណាយ​ពេល​ត្រឹម​តែ​ជាង​មួយ​នាទី ប៊ូខាវ​បាន​វាត់​មួយ​ដៃ​ចំ​មុខ ធ្វើ​ឲ្យ Nayanesh ដួល​មិន​អាច​ងើប​មក​ប្រកួត​បាន​ទៀត។

ចំណែក ស៊ុបភើបុន ដែល​ចូល​រួម​ក្នុង​កម្មវិធី​នេះ​ជាមួយ​គ្រូ​ខ្លួន​ដែរ បាន​​វាយ​ក្នុង​ការ​ប្រកួត​​ដណ្ដើម​ពាន​ក្នុង​ប្រភេទ​៧០​គក មាន​បេក្ខភាព​៤​រូប។ នៅ​ជុំ​​ដំបូង​គេ​ធ្វើ​បាន​ល្អ​វាយ​ឈ្នះ​ពិន្ទុ​កីឡាករ Sergii Kuliaba។ ឈាន​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​បែប​ជា​ភ្លាត់​ស្នៀត​ក្រោម​កណ្ដាប់​ដៃ​កីឡាករ​អាមេនី Marat Grigorian ត្រឹម​ទឹក​មួយ៕ ​​​​​​

ស៊ុបភើបុន និង Marat Grigorian

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី