ក្ដៅៗ! ជម្រើសជាតិអ៊ីតាលីមានគ្រូបង្វឹកវិញហើយ
- 2018-02-05 14:01:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅៗ! ជម្រើសជាតិអ៊ីតាលីមានគ្រូបង្វឹកវិញហើយ
ចន្លោះមិនឃើញ
លោក Luigi Di Biagio ត្រូវបានសហព័ន្ធបាល់ទាត់អ៊ីតាលី តែងតាំងជាគ្រូបង្វឹកជម្រើសជាតិបណ្ដោះអាសន្ន ក្នុងការដឹកនាំក្រុមសម្រាប់ការប្រកួតមិត្តភាពចំនួន ២ ដែលធ្វើឡើងនាខែមីនាខាងមុខ។
មុននឹងក្លាយជាគ្រូបង្វឹកឈុតធំនៃជម្រើសជាតិអ៊ីតាលីជាផ្លូវការក្នុងថ្ងៃនេះ លោក Di Biagio ធ្លាប់ធ្វើជាគ្រូបង្វឹកឈុត U21 របស់ប្រទេសអឺរ៉ុបមួយនេះ ជាង ៥ឆ្នាំ (២០១៣-បច្ចុប្បន្ន) និង កាន់ U20 រយៈពេល ២ឆ្នាំ (២០១១-២០១៣)។
គ្រូបង្វឹកវ័យ ៤៦ឆ្នាំរូបនេះ នឹងដឹកនាំក្រុមជម្រើសជាតិមួយនេះ ក្នុងការប្រកួតមិត្តភាពជាមួយ អាហ្សង់ទីន និង អង់គ្លេស នៅខែមីនាខាងមុខ។
មុនការតែងតាំងនេះ ជម្រើសជាតិអ៊ីតាលីមិនមានគ្រូបង្វឹកជាង ៣ខែហើយ ពោលគឺចាប់តាំងពីគ្រូចាស់ Gian Piero Ventura ត្រូវបានសហព័ន្ធបណ្ដេញចេញពីតួនាទី ក្រោយពីបរាជ័យក្នុងការដឹកនាំក្រុមឲ្យឡើងទៅលេង World Cup ឆ្នាំ ២០១៨ កាលពីខែវិច្ឆិកាកន្លងទៅ៕