គ្នា១០នាក់របស់ Chelsea ចាញ់ Watford ទក់សាច់ ៤-១
- 2018-02-06 00:37:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្នា១០នាក់របស់ Chelsea ចាញ់ Watford ទក់សាច់ ៤-១
ចន្លោះមិនឃើញ
Chelsea បានបរាជ័យយ៉ាងគួរឲ្យភ្ញាក់ផ្អើល ៤ទល់នឹង១ ក្នុងការប្រកួត Premier League សប្ដាហ៍ទី២៦នៅទឹកដី Vicarage Road។
មូលហេតុចម្បងនៅពីក្រោយការចាញ់ដ៏ច្រើនគ្រាប់របស់ជើងឯកចាស់លីគកំពូលអង់គ្លេសគឺដោយសារពួកគេសល់គ្នា១០នាក់តាំងពីនាទី៣០ បន្ទាប់ពី Bakayoko ត្រូវពិន័យកាតលឿង២ ស្មើកាតក្រហមបណ្ដេញចេញពីទីលាន។
គ្រាប់ទីមួយម្ចាស់ផ្ទះកើតឡើងដោយការទាត់បាល់ប៉េណាល់ទីនាទី៤២ របស់ Troy Deeney ព្រោះតែ Thibaut Courtois បង្កកំហុសនៅតំបន់គ្រោះថ្នាក់។ លុះនាទី៨២ Hazard ទាត់ពីដំបូលទូកតាមស្មើបានវិញក្រោមការហ៊ោកញ្ជ្រៀវពីសំណាក់អ្នកគាំទ្រក្រុមភ្ញៀវ។
យ៉ាងណាម្ចាស់ផ្ទះបានបើកការវាយលុកយ៉ាងខ្លាំងហើយបន្ថែម៣គ្រាប់ផ្ទួនៗជាការស៊ុតបញ្ចូលទីរបស់ Daryl Janmaat នាទី៨៤, សមាជិកថ្មី Gerard Deulofeu ទិញពី Barca នៅនាទី៨៨ និងគ្រាប់បិទឆាកធ្វើបានដោយ Roberto Pereyra នាទី៩០+៕