លីគអង់គ្លេសពិចារណាសម្រាករដូវរងាដូច La Liga, Bundesliga និងក្របខ័ណ្ឌដទៃ
- 2018-02-06 01:11:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លីគអង់គ្លេសពិចារណាសម្រាករដូវរងាដូច La Liga, Bundesliga និងក្របខ័ណ្ឌដទៃ
ចន្លោះមិនឃើញ
ក្របខ័ណ្ឌបាល់ទាត់កំពូលរបស់អង់គ្លេស ឬ Premier League កំពុងពិចារណាឲ្យមានវិស្សមកាលរយៈពេលខ្លីនៅអំឡុងខែរងាដូចបណ្ដាលីគធំៗដទៃទៀតនៅអឺរ៉ុប។
ដកតែលីគអង់គ្លេសចេញ លីគធំៗទាំង៤ដូចជា Bundesliga របស់អាល្លឺម៉ង់, Ligue 1 របស់បារាំង, La Liga របស់អេស្ប៉ាញ និង Serie A របស់អ៊ីតាលី សុទ្ធតែសម្រាកពេលខែរងាទាំងអស់ ដោយសារព្រិលធ្លាក់ខ្លាំង និង ដើម្បីអនុញ្ញាតឲ្យកីឡាករ និងអ្នកគាំទ្រជួបជុំក្រុមគ្រួសារក្នុងឱកាសបុណ្យណូអែល។
ចំពោះអង់គ្លេសដែលមានកាលវិភាពប្រកួតដ៏មមាញឹកនោះក៏កំពុងចង់ឲ្យមានការសម្រាកដូចគេឯងដែរ ប៉ុន្តែត្រូវប្រមុខក្របខ័ណ្ឌ Premier League អះអាងថាវាមិនទាន់អាចទៅរួចព្រោះក្របខ័ណ្ឌនេះនៅជាប់ជំពាក់ជាមួយកិច្ចសន្យាទិញសិទ្ធផ្សាយផ្ទាល់ជាមួយបណ្ដាទូរទស្សន៍ដែលនៅមានសុពលភាពដល់ឆ្នាំ២០១៩។
យ៉ាងណា FA ជាក្បាលម៉ាស៊ីនបាល់ទាត់អង់គ្លេសសន្យាថានឹងពិចារណាឲ្យមានវិស្សមកាលរដូវរងាសម្រាប់កិច្ចសន្យាថ្មីជាមួយទូរទស្សន៍ពីឆ្នាំ២០១៩ ដល់២០២២។ កិច្ចសន្យាថ្មីនោះនឹងមានតម្លៃលើសពី ៥,១៤ពាន់លានដុល្លារ៕