មក​ដឹងរបបអាហារ​ចាំបាច់ ញ៉ាំដើម្បីចិ​ញ្ចឹ​មសុខភាពរាងកាយមួយជីវិត

  • 2018-02-22 01:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាហា​រូប​ត្ថ​ម្ភ​សមស្រប​ និង​មាន​តុល្យភាព​ផ្តល់​នូ​វសារ​ធាតុ​ចិ​ញ្ចឹ​ម​ ដែល​អ្នកត្រូវការ​ជា​រៀ​ង​រាល់ថ្ងៃ​ ដើម្បី​បង្កើន​សកម្មភាព​ប្រចាំថ្ងៃ​។​ ជា​ពិសេស​ជួយ​ជំរុញ​ និង​ថែរក្សា​សុខភាព​ពេញ​មួយជីវិត​ និង​ធ្វើ​ឲ្យ​សុបិន​ទទួល​បាន​រូបរាង​ដ៏​ស្អាត​ ក្លាយ​ជាការពិត​ផង​ដែរ។

លោក​បណ្ឌិត Steve Henig, Ph.D., ប្រធាន​គ្រប់​គ្រង​ផ្នែក​វិទ្យាសាស្ត្រ របស់​ក្រុមហ៊ុន Herbalife​ បាន​ឲ្យ​ដឹង​ថា អាហារ​រូប​ត្ថ​ម្ភត្រឹ​ម​ត្រូវ​ គឺជា​អាហារ​រូប​ត្ថ​ម្ភ​ដែល​មាន​តុល្យភាព​។ ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​គោលការណ៍​ណែនាំ​អាហារ​រូប​ត្ថ​ម្ភ​សាម​ញ្ញ​ទាំង​នេះ​អាច​ជួយ​ អ្នក​ឲ្យ​ទទួលបាន​នូ​វ​ជីវិត​ប្រកបដោយ​ផាសុកភាព​។​

"ចាប់ផ្តើម​ជា​រៀងរាល់ថ្ងៃ​ ជាមួយ​នឹង​អាហារូបត្ថម្ភ​ដែល​មាន​តុល្យភាព និង​សារធាតុ​ចិញ្ចឹម​សំ​ខាន់ៗ​ដើម្បី​បែបផែន​រស់នៅ​សកម្ម​ប្រកបដោយ​សុខភាព​ល្អ​"។ លោក​បណ្ឌិត Steve Henig, Ph.D., ថ្លែង។

១- អាហារ​ពេលព្រឹក

ចាប់ផ្តើម​ថ្ងៃ​ថ្មី​របស់​អ្នក​ឲ្យ​បាន​ត្រឹមត្រូវ​! អាហារ​ពេលព្រឹក​មាន​សារៈសំខាន់​ណាស់​ ព្រោះ​វា​ចាប់ផ្តើម​ចាប់ផ្តើម​ដោយ​ការ​រំ​លាយ​អាហារ​របស់​អ្នក​ហើយ​ផ្តល់​ថា​ម​ពល​សម្រាប់​អ្នក​ដើម្បី​បំ​ពេញ​ការងារ​ពេញ​មួយថ្ងៃ​។​

២- អាហារ​សម្រន់​បន្ទាប់ប​ន្សំ​

កាត់បន្ថយ​បរិមាណ​ទទួលទាន​ម្តងៗ ដោយ​ការ​ទទួលទាន​តិចៗ​តែ​ច្រើនដង ជួយ​អ្នក​បង្ការ​ការបាត់បង់​​ថា​ម​ពល​ និង​ការ​ឃ្លាន​អាហារ​ដែល​មិន​មាន​ផាសុកភាព​។​

៣- អាហារូបត្ថម្ភ​សម្រន់

ទទួលទាន​បន្លែ​-​ផ្លែឈើ និង​ប្រូតេអ៊ីន​តិចតួច​ដូចជា​- សណ្តែក យ៉ា​អួ ឬក៏​ឈីស​ដែល​គ្មាន​ជាតិ​ខ្លាញ់ ក្នុងពេល​ច​ន្លោះ​អាហារ​ពេលព្រឹ​កនិង​ថ្ងៃត្រង់ អាច​ជួយ​លោកអ្នក​ឲ្យ​ចៀស​វាង​ការទទួលទា​ន​ច្រើន​ជ្រុល​នៅ​សម្រាប់​អាហារ​ថ្ងៃត្រង់​និង​អាហារ​ពេល​ល្ងាច​។​

៤- រក្សា​កម្រិត​ជាតិ​ទឹក​

ទទួលទាន​ទឹក​ឲ្យបាន​គ្រប់​គ្រាន់ ​ដើម្បី​ឲ្យ​ប្រាកដ​ថា​រាងកាយ​អ្នក មាន​កំរិត​ជាតិ​ទឹក​គ្រប់​គ្រាន់​។​

៥- សារធាតុ​ចិញ្ចឹម​សំខាន់​

រាងកាយ​របស់​អ្នក​ត្រូវ​ការ​អាហារូបត្ថម្ភ ​ដើម្បី​ដំណើរការ​ឲ្យ​បាន​ត្រឹមត្រូវ​ឬ​គាំពារ​សុខភាព​របស់​អ្នក​នឹង​ទទួល​រង​ដោយ​កត្តា​ផ្សេងៗ​។ ការ​ទទួល​បាន​បរិមាណ​សារធាតុ​ចិញ្ចឹម​ត្រឹមត្រូវ​ ត្រូវបាន​គេ​ហៅថា​អាហារូបត្ថម្ភ​ប្រកប​តុល្យភាព​។ សារធាតុ​ចិញ្ចឹម​ ដែល​គេ​ដឹងថា​មាន​សារៈ​សំ​ខាន់​សម្រាប់​មនុស្ស​គឺ​ប្រូតេអ៊ីន​កាបូ​អ៊ី​ដ្រា​ត​ខ្លាញ់​និង​ប្រេង សារជាតិ​រ៉ែ វីតាមីន​និង​ទឹក​។

ទាំងអស់​នេះ​គឺជា​ផ្នែកដ៏​សំ​ខាន់​នៃ​របប​អាហារ​ដែល​មាន​តុល្យភាព​ដែល​រាងកាយ​ត្រូវការ​ដើម្បី​ទ្រ​ទ្រ​ង់​ដល់​មុខងារ​រាងកាយ​និង​មុខងារ រំលាយ​អាហារ៕

ដោយ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម