ពិបាក​រក​កន្លែង​លេង​បាល់ពេក បង្កើត​ App ខ្លួន​ឯង រហូត​ឈ្នះពាន​ជយលាភី

  • 2018-02-06 05:12:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រៀន​ត្រឹម​ឆ្នាំ​ទី៣ និស្សិត​មួយ​ក្រុម​មាន​គ្នា ៥នាក់​រួម​គ្នា​បង្កើត App កក់​តារាង​បាល់ទាត់​ដើម្បី​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ដល់​អ្នក​ដែល​ចង់​ស្វែង​រក​តារាង​ទាត់​បាល់​សម្រាប់​ជួល​លេង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។

សុវណ្ណ លីហួ សមាជិក​ក្រុម​អ្នក​បង្កើត App នេះ​បាន​និយាយ​ថា​មូលហេតុ​ដែល​មាន​គំនិត​បង្កើត​ឡើង​ដោយ​សារ​តែ​បញ្ហា​ផ្ទាល់​ខ្លួន​នៅ​ពេល​ដែល​ចង់​រក​កន្លែង​ទាត់​បាល់​លេង​ម្ដងៗ​ពិបាក​រក​កន្លែង និង​ធ្វើ​ការ​កក់​ទុក​។

គួប​ផ្សំ​កំពុង​សិក្សា​ជំនាញ​នេះ ផង​ក៏​មាន​គំនិត​នាំ​គ្នា​បង្កើត App មួយ​មាន​ឈ្មោះ​ថា Go Soccer ដែល​អាច​ឲ្យ​អ្នក​ដែល​ចង់​ស្វែង​រក​កន្លែង​ទាត់​បាល​បាន​លឿន និង​ងាយ​ស្រួល។

បើ​ទោះ​បី​ជា​មិន​ទាន់​បាន​ដាក់​ដំណើរ​ការ​បាន​នៅ​ក្នុង​ Play Store និង App Store នៅ​ឡើយតែ​ប្រធាន​ក្រុម​បង្កើត លឹម សេងឃុន បាន​ប្រាប់ Sabay ថា​គ្រោង​និង​ធ្វើ​ការ​ដាក់​ឲ្យ​ទាញ​យក​ប្រើ​ប្រាស់​ជំហាន​ដំបូង​នៅ​ក្នុង​ខែ មេសា​ខាង​មុខ​នេះ។​

ហើយ​នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ក្រុម​ដែរ​បង្កើត App Go soccer បាន​ដាក់​ប្រកួត​​ប្រជែង​នៅ​ក្នុង​កម្មវិធី Smart Start កាល​ពី​ពេល​ថ្មីៗ​ហើយ​ទទួល​បាន​ជយលាភី​​លេខ​មួយ​មាន​ឱកាស​ធ្វើ​ដំណើរ​ទស្សន​កិច្ច​នៅ​ក្រុម​ហ៊ុន​យក្ស Facebook, Google និង Microsoft នៅ​ប្រទេស​សិង្ហបុរី។ ​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អត្ថបទបន្ទាប់៖

អត្ថបទ៖ ម៉េងងី