មានន័យម្ល៉េះទេ! តួឯករឿង “រាជិនីស្តេចនាគ” រម្លឹករឿងចាស់ជាមួយមិត្តស្រី
- 2018-02-06 08:27:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានន័យម្ល៉េះទេ! តួឯករឿង “រាជិនីស្តេចនាគ” រម្លឹករឿងចាស់ជាមួយមិត្តស្រី
ចន្លោះមិនឃើញ
តារាសម្តែងប្រុសលោក Ken Phupoom និងតារាស្រីនាង Supreeleela មានទំនាក់ស្នេហាជាមួយគ្នាតាំងពីពាក់កណ្តាលឆ្នាំ ២០១៦ មកម៉្លេះ។
ដោយឡែកកាលពីពេលថ្មីៗនេះលោក Ken Phupoom ដែលជាតួឯកប្រុសក្នុងខ្សែភាពយន្តភាគថៃរឿង “រាជនីស្តេចនាគ” បានបង្ហោះរូបភាពជាមួយមិត្តស្រីរបស់ខ្លួន គឺនាង Esther ដែលបានថតជាមួយគ្នាកាលពី៥ឆ្នាំមុនជាមួយនឹងពាក្យសម្តីមួយចំនួនថា «មនុស្សស្រីម្នាក់ដែលខ្ញុំបានស្គាល់កាលពី ៥ ឆ្នាំមុន ខ្ញុំមិនដែលចាប់អារម្មណ៍លើនាងឡើយ ហើយខ្ញុំក៏មិនដែលនិយាយជាមួយនាងដែរ នៅពេលពួកយើងចាប់ផ្តើមស្និទ្ធស្នាលនិយាយគ្នា។ បើសិនខ្ញុំដឹងថានាងគឺជានារីម្នាក់ដែលខ្ញុំជ្រើសរើសនៅពេលនេះ ខ្ញុំមិនគួរទុកនាងឱ្យនៅតែឯងនោះទេ ខ្ញុំឡប់មែនដែលមិនដឹងពីចំណុចល្អរបស់នារីម្នាក់នោះ»។