Seungri បញ្ជាក់​ថា G-Dragon គ្មានស្នេហា​ជាមួយ Lee Jooyeon ទេ

  • 2018-02-06 08:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​​ភាគ​ថ្មី​នៃ​កម្មវិធី "Knowing Bros” សមាជិក​ក្រុម Big Bang តារា​ចម្រៀង Seungri បាន​បង្ហាញ​ប្រាប់​ថា​តារា​ចម្រៀង G-Dragon មិន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នឹង​អតីត​សមាជិក​ក្រុម Afterschool តារា​ចម្រៀង Lee Jooyeon ឡើយ។

ចម្លើយ​នេះ​កើត​ឡើង​នៅ​ពេល​ដែល​សមាជិក​ក្នុង​កម្មវិធី​ទូរទស្សន៍​នោះ​បាន​សួរ​សំនួរ​ទៅ​កាន់​តារា​ចម្រៀង Seungri អំពី​អាពាហ៍ពិពាហ៍​របស់​តារា​ចម្រៀង Taeyang និង​រឿង​ជុំវិញ​គំនិត​របស់​លោក​ផ្ទាល់​ទាក់ទង​នឹង​រឿង​រៀប​ការ​នោះ លោក​បាន​ឆ្លើយ​ថា៖ "ឥឡូវ​នេះ​ខ្ញុំ​មិន​មាន​គម្រោង​ចង់​រៀប​ការ​អី​ទេ។ ព្រោះ​តែ​ខ្ញុំ​មាន​សកម្មភាព​ច្រើន​នៅ​ប្រទេស​ជប៉ុន ហើយ​ខ្ញុំ​ត្រូវ​ចេញ​ចូល​ប្រទេស​កូរ៉េ​ជា​ញឹកញាប់​ផង​នោះ"។

ក្រោយ​មក​សមាជិក​ក្នុង​កម្មវិធី​នោះ​កាន់​តែ​ចង់​ដឹង​ឲ្យ​បាន​ច្បាស់​ពី​ជីវិត​ផ្ទាល់​ខ្លួន​របស់​សមាជិក​និមួយៗ​ក្នុង​​ក្រុម Big Bang និង​នរណា​ខ្លះ​ដែល​កំពុង​មាន​ទំនាក់ទំនង​ស្នេហា​​បច្ចុប្បន្ន​នេះ​នោះ។

តារា​ចម្រៀង​រូប​នេះ​បាន​ឆ្លើយ​ភ្លាម​ៗ​ថា គ្មាន​នរណា​ម្នាក់​មាន​ទំនាក់​ទំនង​ស្នេហា​នោះ​ទេ​ក្រៅ​ពី Taeyang នោះ។ នេះ​បញ្ជាក់​​​ឲ្យ​ឃើញ​ថា​​ទំនាក់​ទំនង​របស់​តារា​ចម្រៀង G-Dragon និង Lee Jooyeon នោះ​គឺ​មិន​មាន​អ្វី​ពាក់ព័ន្ធ​គ្នា​នោះ​ទេ​៕

ចុចអាន៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទថ្មី