ទស្សនាវដ្ដី Dazed បញ្ចេញវីដេអូ​មុនរៀបការរបស់ Taeyang និង Min Hyo Rin

  • 2018-02-06 07:17:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទស្សនាវដ្ដីDazed របស់​ប្រទេស​កូរ៉េ​បាន​បង្ហាញ​វីដេអូ​ពេញ​ក្នុង​ការ​ថត​រូប​សម្រាប់​សៀវភៅ​រូបថត​អាពាហ៍ពិពាហ៍​របស់​តារា​ចម្រៀង Taeyang និង Min Hyo Rin។

ការ​ថត​រូប​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​លើ​កោះ​ហាវៃ ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​​ថា តារា​ចម្រៀង​គូ​ស្វាមី​ភរិយា​ថ្មី​នេះ សាក​សម​ជាមួយ​គ្នា​ខ្លាំង​ក្នុង​ឈុត​សម្លៀក​បំពាក់​ពណ៌​ខ្មៅ។ មួយ​វិញ​ទៀត បើ​តាម​​វីដេអូ​ដែល​បាន​បង្ហាញ​នោះ គឺ​បាន​បង្ហាញ​ពី​​ទីតាំង និង​សកម្មភាព​មួយ​ចំនួន​ពី​គូ​ស្វាមី​ភរិយា​ថ្មីថ្មោង​ក្នុង​ថ្ងៃ​ថត​រូប​អាពាហ៍ពិពាហ៍​របស់​ខ្លួន​ទាំង​អស់​តែ​ម្ដង​។

គួរ​រម្លឹក​ដែរ​ថា សៀវភៅ​រូបថត​អាពាហ៍ពិពាហ៍​ដែល​មាន​ឈ្មោះ​ថា "Loved” នេះ​បាន​ចេញ​ជា​ផ្លូវ​ការ​ក្នុង​ថ្ងៃ​តែ​មួយ​នៃ​ពិធី​រៀបអាពាហ៍ពិពាហ៍​របស់​តារា​ចម្រៀង​មួយ​គូ​នេះ គឺ​ត្រូវ​នឹង​ថ្ងៃ​ទី​០៣ ខែ​កុម្ភៈ៕

ចុចអាន៖

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ អន សុភក្ត្រា