មិនថានៅទីណា បើលេងចរិត៦យ៉ាងនេះ ដឹងតែបានហូបនំបឿកមិនខាន

  • 2018-02-06 08:26:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​មាន​រូប​សម្បត្តិ​ស្រស់​ស្អាត​មាន​កម្លាំង​ទាក់ទាញ​ពី​ធម្មជាតិ​ ដែល​ធ្វើ​ឲ្យ​គ្រប់​ស្រលាញ់​ និង​ចូលចិត្ត​ ប៉ុន្តែ ប្រសិន​បើ​មនុស្ស​គ្រប់​គ្នា​នៅ​ក្បែរ ឬ​រស់​​នៅ​ជាមួយ​បាន​មួយ​រយៈ​អាច​នឹង​មិន​ចូល​ចិត្ត​ទៅ​វិញ ឬ​ឈាន​ដល់​ស្អប់​ក៏​ នោះ​ដោយសារ​តែ​ការ​បង្ហាញ​អាកប្បកិរិយា ៦យ៉ាង​ខាង​ក្រោម​នេះ៖

១. ព្យាយាម​យក​មុខ​តែ​ម្នាក់​ឯង

មិន​ថា​មិត្តភ័ក្ដិ ឬ​មិត្ត​រួម​ការងារ​ប្រសិន​បើ​ធ្វើ​អ្វី​មួយ​ទាញ​ផល​ប្រយោជន៍​តែ​ម្នាក់​ឯង​នោះ នឹង​ធ្វើ​ឲ្យ​គេ​មិន​សប្បាយ​ចិត្ត។ ជាពិសេស​ការងារ​ជា​ក្រុម​ ហើយ​នៅ​ពេល​បាន​លទ្ធផល​រមែង​ប្រកាស​ក្ដែង​ៗ​ថា ខ្លួន​ជា​អ្នក​ធ្វើ ឬ​ជា​អ្នក​​បញ្ចេញ​គំនិត ដោយ​ភ្លេច​គិត​អំពី​មិត្ត​រួម​ក្រុម​ ដែល​បាន​ប្រឹងប្រែង​ធ្វើ​ការងារ​នោះ​ដែរ។

២. មិន​ទទួល​ពាក្យ​រិះគន់

ក្រៅ​ពី​ទាញ​សមិទ្ធផល​ដាក់​ខ្លួន​ហើយ​ នៅ​ពេល​មិត្តភ័ក្ដិ ឬ​ក្រុម​ការងារ​ធ្វើ​ការ​រិះគន់​មិន​ទទួល​យក​ ហើយ​ប្រកាន់​ខ្ជាប់​នូវ​ពាក្យ «ខ្លួន​ធ្វើ​មិន​ដែល​ខុស» នោះ​នឹង​ថ្ងៃ​ក្រោយ​គ្រប់​គ្នា​នឹង​មិន​សប្បាយ​ចិត្ត​ ហើយ​លែង​ហ៊ាន​រិះគន់​ឈាន​ដល់​ការ​ស្អប់​ក៏​មាន។

៣. មិន​ទទួល​ខុសត្រូវ

មិន​ទទួល​ការ​រិះគន់​ហើយ ផ្ទុយ​ពី​នេះ ថែម​ទាំង​មិន​ទទួល​ខុស​ត្រូវ​នូវ​រាល់​កំហុស​របស់​ខ្លួន ដោយ​ងាក​មក​ទម្លាក់​កំហុស​ទៅ​លើ​មនុស្ស​ជុំវិញ​ខ្លួន​ ឬ​ក្រុម​ការងារ​ ថា​មក​ពី​ហេតុ​ផល​ចេះ មក​ពី​ហេតុ​ផល​ចុះ​ នោះ​ហើយ​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​អ្នក​ស្អប់​មិន​ខាន។

៤. និយាយ​ច្រើន​ពេក

និយាយ​ច្រើន​មាន​ព័ត៌មាន​ មាន​ហេតុ​មាន​ផល​នោះ និង​ធ្វើ​ការ​ច្រើន​នោះ​មិន​ប៉ុន្មាន​ទេ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​និយាយ​ច្រើន​ឥតប្រយោជន៍ (និយាយ​ដើម​​គេ, រិះគន់​អ្នក​ដទៃ) ប៉ុន្តែ​ខ្លួន​វិញ​មិន​សូវ​ធ្វើ​អ្វី​នោះ គិត​តែ​ប៉ប៉ាច់ប៉ប៉ោច​ឥត​ប្រយោជន៍ លុះ​យូរ​ៗ​ទៅ​មនុស្ស​ជុំវិញ​ខ្លួន​នឹង​មិន​សូវ​ចូល​ចិត្ត​មិន​ខាន។

៥. ចូល​ចិត្ត​ប្រើ​ពាក្យ​ជេរ ឬ​ប្រមាថ​អ្នក​ដទៃ

នៅ​ពេល​មាន​កំហឹង​ម្ដង​ៗ ផ្ដើម​ពាក្យ​ជេរ ឬ ប្រមាថ​មនុស្ស​ជុំវិញ​ខ្លួន​ ដោយ​ហេតុ​ផល​មួយ​ចំនួន​មិន​សមរម្យ​ ក៏​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ស្អប់ ឬ​មិន​ចូល​ចិត្ត​ផងដែរ។

៦. ចង់​ចំណេញ​តែ​ម្នាក់​ឯង

អាត្មានិយម​ធ្វើ​អ្វីៗ​កិបកេង​ផល​ប្រយោជន៍​ពី​ក្រុម​ការងារ​ ហើយ​យក​ផល​ចំណេញ​តែ​ម្នាក់​ឯង ឬ​បិទ​បាំង​នូវ​ផល​ប្រយោជន៍​មួយ​ចំនួន ដែល​រក​បាន​ជាក្រុម​ ប៉ុន្ដែ​រក​មិន​បាន​ឬ​លាក់​បាំង​ ហើយ​ទាញ​យក​ផល​ចំណេញ​តែ​ម្នាក់​ឯង ថ្ងៃ​ណាមួយ​គេ​ដឹង គេ​នឹង​ស្អប់​មិន​ខាន៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា