ប្រទះឃើញ G-Dragon យំខ្សឹកខ្សួលក្នុងមង្គលការរបស់ Taeyang (វីដេអូ)
- 2018-02-06 11:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទះឃើញ G-Dragon យំខ្សឹកខ្សួលក្នុងមង្គលការរបស់ Taeyang (វីដេអូ)
ចន្លោះមិនឃើញ
G-Dragon និង Taeyang គឺជាមិត្តល្អជាមួយគ្នាតាំងពីនៅអាយុ ១២ឆ្នាំ ពោលគឺតាំងពីពួកគេនៅហ្វឹកហាត់កាលពីចូលសិល្បៈដំបូងម្ល៉េះ។
មិត្តភាពដែលពួកគេរក្សាបាន ពិតជាធ្វើឲ្យអ្នកគាំទ្រ មានការរំភើបចិត្តឥតឧបមា។ អ្វីដែលកាន់តែរំភើបច្បាស់ៗផ្ទាល់ភ្នែកនោះ គឺកាលពីក្នុងពិធីមង្គលការរបស់ Taeyang គេឃើញ GD បានសម្រក់ទឹកភ្នែក ពេលកំពុងមើលមិត្តល្អរបស់ខ្លួនរាំជាមួយភរិយា។ ទោះបីលោកមិនមែនជាអ្នកដែលរៀបការ ប៉ុន្តែក្នុងនាមជាមិត្តល្អ លោករំភើបជំនួស Taeyang ដែលមានថ្ងៃនេះ។ ដោយឡែក អ្នកដែលឃើញ GD យំមុនគេ គឺ CL ដែលឈរជិតលោកពេលនោះ ប៉ុន្តែភ្លាមៗ GD ខំសម្រួលអារម្មណ៍ឡើងវិញ។
តាមរយៈរូបភាពនេះ ពិតជាបញ្ជាក់យ៉ាងច្បាស់ក្រឡែត ពីទឹកចិត្តមិត្តល្អរវាង GD និង Taeyang ក៏ដូចជាសមាជិកក្រុម BIGBANG ទាំងអស់ មានចំពោះគ្នាមានទំហំប៉ុណ្ណា។ មួយវិញទៀត នេះក៏ជាមិត្តភាពដែលមនុស្សគ្រប់រូបប្រាថ្នាចង់បានដែរ៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖
OH MY GOD JIYONG WAS CRYING WHILE WATCHING YOUNGBAE AND HYORIN SLOW DANCE THEN HE HUGGED CL OMGG BABYYYYY I’M CRYING