ច្រឡំធំហើយ បើគិតថាមេ Facebook ជានិស្សិត IT
- 2018-02-07 02:27:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្រឡំធំហើយ បើគិតថាមេ Facebook ជានិស្សិត IT
ចន្លោះមិនឃើញ
មនុស្សជាច្រើនបានមានការភ័ន្តច្រឡំថាស្ថាបនិក Facebook លោក Mark Zuckerberg កាលនៅសិក្សាជានិស្សិត IT ផ្ទុយទៅវិញការពិតត្រូវបានលាតត្រដាង។ បុរសមានដើមកំណើតក្នុងទីក្រុង New York រូបនេះ ត្រូវគេដឹង មិនមែនជាអ្នកជំនាញផ្នែកសរសេរកម្មវិធីដូចការលើកឡើងពីមតិភាគច្រើនឡើយ។
ឆ្លើយឆ្លងលើគេហទំព័រ Quora និងផ្អែកតាមការស្រង់ទិន្នន័យចេញពី TopCoder (គេហទំព័រវាយតម្លៃចំណាត់ថ្នាក់ជើងខ្លាំងខាងសរសេរកូដ) Mark បានត្រឹមកម្រិតទីបី។ តាមពិតទៅ កាលនៅសិក្សាក្នុងសកលវិទ្យាល័យ Harvard ជំនាញដែលបុរសវ័យ ៣៣ ឆ្នាំនេះចាប់យកគឺ ចិត្តវិទ្យា (Psychology) មិនមែនវិទ្យាសាស្ត្រកុំព្យូទ័រ ហើយកាលដែល Facebook អាចបង្កើតឡើងបានមកពីការខិតខំប្រឹងប្រែង ចិត្តអំណត់តស៊ូ និងយុទ្ធសាស្ត្រដ៏ប៉ិនប្រសព្វរបស់ Mark។
ក្នុងគណនី TopCoder ស្ថាបនិក Facebook ទទួលបានត្រឹមកម្រិតពណ៌បៃតង ស្របពេលអតីតនាយកផ្នែកបច្ចេកវិទ្យាប្រចាំក្រុមហ៊ុន លោក Adam D'Angelo ទទួលបានកម្រិតក្រហមខ្ពស់បំផុត (ការចាត់ចំណាត់ថ្នាក់ទាបបំផុត ប្រផេះ, បៃតង, ខៀវ,លឿង និងក្រហម)។ ទាំងដែល Mark ផ្ទាល់ ក៏ធ្លាប់ប្រាប់ដែរថា ជំនាញផ្នែកបច្ចេកវិទ្យាទាំងអំបាលម៉ានលោកចេះពីបុរសម្នាក់នេះឯង។
មតិមួយចំនួនផ្សេងទៀតលើគេហទំព័រ Quora ក៏បានសរសើរដូច្នោះ "ខ្ញុំដឹងថាគាត់មិនមែនជាអ្នកជំនាញសរសេរកម្មវិធី ប៉ុន្តែផ្អែកតាមការប្តេជ្ញាចិត្ត អាចត្រួសត្រាយផ្លូវឲ្យមានការបង្កើត Facebook បានជោគជ័យ ដោយមនុស្សឆ្លាត ទៅជួលមនុស្សផ្សេងទៀតឲ្យធ្វើការ ហើយចាប់ផ្តើមសិក្សាពីតំណែង CEO នៅក្នុងក្រុមហ៊ុនយកតែម្តង"។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
ចូលមើលក្នុងទីស្នាក់ការ Apple តម្លៃ ៥ ប៊ីលានដុល្លារ បុគ្គលិកលួចបង្ហាញ
លែងហ៊ានមើលរឿងអាសអាភាសលើទូរសព្ទ បើដឹងល្បិចធ្វើស៊ីនេះ