នៅថ្ងៃនេះ YG ចេញសេចក្ដីថ្លែងការណ៍រឿង G-Dragon និងTaeyang ត្រូវចូលបម្រើទ័ព
- 2018-02-06 13:12:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅថ្ងៃនេះ YG ចេញសេចក្ដីថ្លែងការណ៍រឿង G-Dragon និងTaeyang ត្រូវចូលបម្រើទ័ព
ចន្លោះមិនឃើញ
ក្រុមហ៊ុន YG Entertainment បានចេញផ្សាយសេចក្ដីថ្លែងការណ៍ជាផ្លូវការមួយទាក់ទងនឹងការចូលបម្រើកងទ័ពរបស់សមាជិកក្រុម Big Bang គឺលោក G-Dragon និង លោកTaeyang។
នៅថ្ងៃទី6 ខែកុម្ភៈនេះ ក្រុមហ៊ុន YG Entertainment បានប្រកាសថា “លោកG-Dragon និងលោកTaeyang គឺកំពុងរង់ចាំការប្រកាសឲ្យចូលបម្រើកងទ័ព។” បន្ទាប់ពី T.O.P ដែលកំពុងតែបម្រើសេវាសាធារណៈនោះ ឥលូវនេះដល់វេន លោកG-Dragon និងលោកTaeyang ត្រូវចាប់ផ្ដើមកាតព្វកិច្ចយោធានេះម្ដង។
គួររំលឹកផងដែរថា កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយ បានរាយការណ៍ថា លោក G-Dragon បានបញ្ចប់ថ្នាក់អនុបណ្ឌិត ហើយបានដាក់ពាក្យបន្តយកថ្នាក់បណ្ឌិត ដែលក្នុងហេតុផលគេចវេះពីការចូលបម្រើកងទ័ព។ សេចក្ដីរាយការណ៍ដដែលនោះ បានបន្តទៀតថា G-Dragon បានពន្យារការចូលបម្រើកងទ័ពរយៈពេល 730 ថ្ងៃ។ បើទោះជាការពន្យារពេលនេះគឺមិនខុសនឹងច្បាប់ តែវាគឺត្រូវបានជំទាស់។
មន្រ្តីមកពីការិយាល័យរដ្ឋបាលកងទ័ពម្នាក់បាននិយាយថា “យើងមិនអាចបញ្ចេញឲ្យដឹងពីព័ត៌មានផ្ទាល់ខ្លួនលំអិតរបស់អ្នកចូលបម្រើកងទ័ពបានទេ។”
ទោះបែបនេះក្ដី មន្ត្រីដដែលអះអាងថា ខាងការិយាល័យរដ្ឋាភិបាល កំពុងត្រួតពិនិត្យបញ្ជីឈ្មោះតារាដែលត្រូវចូលបម្រើកងទ័ពហើយ ដោយផ្ទៀងផ្ទាត់ជាមួយនឹងច្បាប់នៃការបម្រើកងទ័ព៕