ញាក់​សាច់​ ពេល​ដឹង​ពី​ប្រាក់​នឿយហត់​របស់​កីឡាករ​ល្បីៗ​ក្នុង​លីគ​កំពូល​បារាំង

  • 2018-02-06 14:12:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ថ្ងៃ​នេះ កាសែត​ល្បី​ឈ្មោះ​របស់​បារាំង L'Equipe បាន​បង្ហើប​ពី​ប្រាក់​ខែ​របស់​កីឡាករ​បាល់ទាត់​របស់​កីឡាករ​មួយ​ចំនួន​ក្នុង​លីគ​បារាំង Ligue 1។ តោះ​មក​ដឹង​ពី​ កីឡាករ​ទាំង ១០​រូប​ ដែល​មាន​ប្រាក់​ឈ្នួល​ច្រើន​ជាង​គេ​ក្នុង​លីគ​មួយនេះ មាន​ដូច​ត​ទៅ៖

១០.Dani Alves (PSG)៖ ៧សែន​អឺរ៉ូ (ជាង ៨៦ម៊ឺន​ដុល្លារ​សហរដ្ឋអាមេរិក) ក្នុង​មួយ​ខែ។

៩.Radamel Falcao (Monaco)៖ ៧៥ ម៊ឺន​អឺរ៉ូ (ជាង ៩២ម៊ឺន​ដុល្លារ) ក្នុង​មួយ​ខែ។

៨.Javier Pastore (PSG)៖ ៧៧ ម៊ឺន​អឹរ៉ូ (ជិត ៩៥ម៊ឺន​ដុល្លារ) ក្នុង​មួយ​ខែ។

៧.Thiago Motta (PSG)៖ ៨៧៥០០០ អឺរ៉ូ (ជាង ១.០៧លាន​ដុល្លារ) ក្នុង​មួយ​ខែ។

៥.Marquinhos (PSG)៖ ១.១ លាន​អឺរ៉ូ (១.៣៦លាន​ដុល្លារ) ក្នុង​មួយ​ខែ។

៥.Angel Di Maria (PSG)៖ ១.១ លាន​អឺរ៉ូ (១.៣៦ លាន​ដុល្លារ) ក្នុង​មួយ​ខែ។

៤.Thiago Silva (PSG)៖ ១.៣ លាន​អឺរ៉ូ (១.៦ លាន​ដុល្លារ) ក្នុង​មួយ​ខែ។

២.Kylian Mbappe (PSG)៖ ១.៥ លាន​អឺរ៉ូ (ជិត ២លាន​ដុល្លារ) ក្នុង​មួយ​ខែ។

២.Edinson Cavani (PSG)៖ ១.៥ លាន​អឺរ៉ូ (ជិត ២លាន​ដុល្លារ) ក្នុង​មួយ​ខែ។

១.Neymar (PSG)៖ ៣.១ លាន​អឺរ៉ូ (៣.៨២ លាន​ដុល្លារ) ក្នុង​មួយ​ខែ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម