ក្រោយ Marseille បណ្ដេញព្រោះទាត់អ្នកគាំទ្រ Evra បានក្លឹបថ្មីលេងហើយ
- 2018-02-07 00:59:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយ Marseille បណ្ដេញព្រោះទាត់អ្នកគាំទ្រ Evra បានក្លឹបថ្មីលេងហើយ
ចន្លោះមិនឃើញ
West Ham បានចុះហត្ថលេខាយក Patrice Evra រហូតដល់បញ្ចប់រដូវកាលដោយគ្មានតម្លៃខ្លួន។
ខ្សែការពារសញ្ជាតិបារាំងគ្មានក្លឹបលេងតាំងពីខែវិច្ឆិកាបន្ទាប់ពីត្រូវ Marseille បណ្ដេញចេញព្រោះរឿងលោតទាត់អ្នកគាំទ្រក្នុងប្រកួត Europa League។ ក្រៅពីពិន័យរបស់ក្លឹប Evra ក៏ត្រូវ Uefa ហាមមិនឲ្យប្រកួតពានទ្វីបអឺរ៉ុបពេញមួយរដូវកាលផងដែរ តែរូបគេអាចលេងប្រកួតពានក្នុងប្រទេសអង់គ្លេសជាមួយក្លឹបថ្មី West Ham។
កីឡាករវ័យ៣៦ឆ្នាំធ្លាប់លេងក្រោមការគ្រប់គ្រងរបស់ David Moyes ជាអ្នកចាត់ការ West Ham បច្ចុប្បន្នកាលពីនៅ Manchester United។ រូបគេលេងបាន៣៧៩ប្រកួតឲ្យបិសាចក្រហមពីឆ្នាំ២០០៦ ដល់២០១៤ ហើយឈ្នះពានធំៗ៩រូបមាន Premier Leauge និង Champions League ជាដើម។
មុនត្រូវក្លឹបបណ្ដេញចេញតារាស្បែកខ្មៅជំនាញជើងឆ្វេងលេងបាន៩ប្រកួតឲ្យ Marseille៕