ក្រុម កែវ សុខផេង ចាញ់ក្រុមអ្នកមាននៅម៉ាឡេស៊ី ៣-០ កាលពីយប់មិញ
- 2018-02-07 01:50:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុម កែវ សុខផេង ចាញ់ក្រុមអ្នកមាននៅម៉ាឡេស៊ី ៣-០ កាលពីយប់មិញ
ចន្លោះមិនឃើញ
ក្រុម PKNP FC របស់កីឡាករខ្សែប្រយុទ្ធ កែវ សុខផេង បានប្រកួតចាញ់ក្រុមអ្នកមាន Johor Darul Ta'zim (JDT) ៣-០ នៅក្នុងការប្រកួតសប្ដាហ៍ទីពីរ លីគកំពូលម៉ាឡេស៊ី Malaysia Super League។
សម្លឹងទៅមើលការប្រកួតយប់មិញនេះ ក្រុម PKNP FC ហាក់ដូចជាដឹងខ្លួនថាចាញ់ប្រៀបក្រុមម្ចាស់ផ្ទះតាំងពីមុនប្រកួតម្ល៉េះ ត្បិតអី Johor មានប្រវត្តិនិងកីឡាករល្អៗច្រើន ដែលសុទ្ធសឹងនាំយកមកពីអឺរ៉ុប។ តួយ៉ាងដូចជា Natxo insa សញ្ជាតិអេស្ប៉ាញធ្លាប់លេងឱ្យ Villareal Celta Vigo និង Levante ជាដើម។ មួយវិញទៀតលោក Abu Bakar Fadzim គ្រូបង្វឹករបស់ក្រុម PKNP FC ក៏ព្រមទទួលស្គាល់កម្រិតលេង និងលទ្ធផលនៃការប្រកួតយប់មិញនេះដែរ ត្បិតអីក្រុម Johor ខ្លាំងទាំងគ្រប់តំបន់មិនងាយភ្លាត់ឡើយ។
៣គ្រាប់របស់ Johor យប់មិញរកបានដោយកីឡាករ Diaz សញ្ជាតិអាហ្សង់ទីន១គ្រាប់ កីឡាករ Fadhli ១គ្រាប់និងកីឡាករ Natxo Insa សញ្ជាតិអេស្ប៉ាញ១គ្រាប់។ ឆ្លងកាត់២ប្រកួតមកនេះ ពួកគេកំពុងឈរនៅកំពូលតារាងដោយមាន៦ពិន្ទុពេញ និងមានគ្រាប់ចំណេញ៤គ្រាប់៕