វត្ថុបុរាណទាំង ៨ ទើបរកឃើញថ្មីៗ ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលបំផុត
- 2018-02-07 23:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វត្ថុបុរាណទាំង ៨ ទើបរកឃើញថ្មីៗ ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលបំផុត
ចន្លោះមិនឃើញ
ឱកាសថ្មីៗក្នុងការស្រាវជ្រាវ នៅតែបន្តមានសម្រាប់អ្នកវិទ្យាសាស្ត្រ ហើយជាលទ្ធផលពួកគេ រកឃើញវត្ថុបុរាណជាច្រើន។ ក្នុងចំណោមការរកឃើញទាំងអស់ មានវត្ថុមួយចំនួន ធ្វើឲ្យមនុស្សស្ទើរតែមិនជឿ។
ខាងក្រោមនេះ គឺជាវត្ថុបុរាណទាំង ៨ ដែលធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលបំផុត ៖
១. ខួរក្បាលដាយណូស័រ
ជាមួយនឹងការប្រើប្រាស់មីក្រូទស្សន៍ពិសេស អ្នកវិទ្យាសាស្ត្រ បានរកឃើញខួរក្បាលសត្វដាយណូស័រនៅតំបន់ Sussex កាលពីឆ្នាំ ២០០៤។ ខួរក្បាលនេះ ត្រូវគេជឿថា មានអាយុកាលប្រហែល ១៣៣ លានឆ្នាំ។
២. ភួយពិសេសចាក់ដោយទាហាន
ភួយពិសេសដែលផលិតដោយទាហាន និងដៃនេះ បានបង្ហាញពីរឿងដ៏អស្ចារ្យមួយនៅក្នុងសង្គ្រាម។ ដំបូងឡើយ គេគិតថាទាហានបានធ្វើភួយទាំងនេះ ខណៈពេលស្នាក់នៅមន្ទីរពេទ្យ។ ទោះជាយ៉ាងណាក៏ដោយ ការស្រាវជ្រាវចុងក្រោយបង្ហាញថា ភួយនេះត្រូវបានបង្កើតឡើងនៅក្នុងសមរភូមិអំឡុងពេលសម្រាកខ្លី រវាងប្រតិបត្តិការយោធា។ វា ត្រូវបានគេដាក់តាំងបង្ហាញកាលពីឆ្នាំ ២០១៧ ។
៣. គ្រោងឆ្អឹងចំណាស់បំផុតក្នុងពិភពលោក
គ្រោងឆ្អឹងដែលមានអាយុកាលប្រហែល ៣,៦លានឆ្នាំ ត្រូវបានដាក់តាំងបង្ហាញកាលពីឆ្នាំ ២០១៧។ សកសពនេះ ស្ទើរតែមិនមានការបែកបាក់នោះទេ ហើយត្រូវបានរកឃើញនៅរូង Sterkfontein ប្រទេស អាហ្វ្រិកខាងត្បូង។
៤. រូបគំនូរអាថ៌កំបាំងរបស់វិចិត្រករ Monet
លោក Claude Monet ដែលជាវិចិត្រជនជាតិបារាំងដ៏ល្បីល្បាញម្នាក់ បានបង្កើតស្នាដៃសិល្បៈយ៉ាងច្រើនសន្ធឹកសន្ធាប់។ ទោះជាយ៉ាងណាក៏ដោយ មានមនុស្សតិចតួចប៉ុណ្ណោះ ដឹងពីរឿងនេះ ដោយសារតែ លោកព្យាយាមលាក់បាំងនៅក្នុងប្រវត្តិរូប។
៥. ដើមកំណើតជនជាតិអាមេរិកតុបតែងធ្មេញតាំងពី ២ ៥០០ ឆ្នាំមុន
ការតុបតែងធ្មេញ ដោយបិតត្បូងពីលើ មិនមែនជារឿងថ្មីនោះទេ។ អ្នកវិទ្យាសាស្ត្រ បានរកឃើញគ្រោងឆ្អឹងបុរសម្នាក់ ដែលបានតុបតែងធ្មេញដោយត្បូងកាលពី ២ ៥០០ឆ្នាំមុន នៅអាមេរិកខាងជើង។
៦. ព្រះសង្ឃក្នុងរូបចម្លាក់
អ្នកវិទ្យាសាស្ត្រ រកឃើញរូបចម្លាក់ព្រះពុទ្ធមួយអង្គ ដែលមានបង្កប់សាកសពព្រះសង្ឃ Lieu Quan។ ពួកគេជឿថា ព្រះសង្ឃអង្គនេះរស់នៅចន្លោះសតវត្សទី ១១ ដល់ ទី១២។ ការរកឃើញនេះ ធ្វើឲ្យពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែមានគម្ពីរបុរាណនៅក្នុងនោះផងដែរ។
៧. ឌុយដោតក្បាល ៣
ខណៈពេលកំពុងឡើងភ្នំកាលពីឆ្នាំ ១៩៩៨ លោក John. J. Williams បានរកឃើញរបស់ម៉្យាងដែលស្រដៀងទៅនឹងឌុយដោតជាប់ក្នុងដី។ ក្រោយពីការពិនិត្យក្នុងមន្ទីរពិសោធន៍ អ្នកវិទ្យាសាស្ត្រអះអាងថា វាគ្រាន់តែជាផ្នែកមួយនៃដុំថ្មប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ លោក John ជឿជាក់ថា វាគឺជាវត្ថុបុរាណ ដែលបង្ហាញពីបច្ចេកវិទ្យាទំនើបរបស់មនុស្សសម័យមុន។
៨. កំណប់ ៣ ១០០ ឆ្នាំរបស់ចិន
របស់របរប្រើប្រាស់ជាច្រើន ត្រូវបានរកឃើញនៅផ្នូរក្នុងប្រទេស ចិន ដូចជាកំប៉ុងជើងធូបនេះជាដើម។ អ្នកបុរាណវិទូ ជឿថានេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ដោយសារតែយោងទៅតាមទិន្នន័យរបស់ពួកគេ នៅមានវត្ថុជាច្រើនទៀតនៅមិនទាន់បានរកឃើញនៅឡើយ៕
ចុចអាន ៖