ការពិតអ្នកកើតឆ្នាំច ភាគច្រើនមានបុគ្គលិកលក្ខណៈបែបនេះសោះ!

  • 2018-02-07 03:42:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ​សុនខ គឺ​ជា​សត្វ​ស្មោះ និង​ទៀងត្រង់ , មិន​ឆេវឆាវ , មានចិត្តល្អ និង​ប្រុងប្រយ័ត្ន។ ដោយសារតែ​មាន​មនោសញ្ចេតនា​ដ៏​រឹងមាំ​នៃ​ភាពស្មោះ និង​ទៀង​ត្រង់ សត្វ​សុនខ​នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង​សម្រាប់​មនុស្ស ដែល​ពួកគេ​គិត​ថា​សំខាន់​បំផុត។

សត្វ​សុនខ មិន​សូវ​ពូកែ​ខាង​ផ្នែក​ទំនាក់ទំនង​នោះ​ទេ ហើយ​វា​ពិត​ជា​ពិបាក​សម្រាប់​ពួកគេ ក្នុង​ការ​បង្ហាញ​គំនិត​ទៅ​ឲ្យ​អ្នក​ដទៃ។ ដូច្នេះ​សត្វ​សុនខ​តែង​មាន​ទំនោរ បង្ហាញ​អារម្មណ៍​ទៅ​កាន់​អ្នក​ដទៃ ដោយសារតែ​ពួកគេ​មាន​បុគ្គលិកលក្ខណៈ​រឹងរូស។

សត្វ​សុនខ​កើត​មក​ល្អ​ពី​ធម្មតា​ជាតិ និង​មិន​មាន​ទំនោរ​ទៅ​ជា​ឧក្រិដ្ឋជន ឬ ស្វែងរក​ការ​មិន​ស្មោះត្រង់​នោះ​ទេ។ ពួកគេ​គ្រាន់តែ​ត្រូវ​ការ​ជីវិត​ស្ងប់ស្ងាត់ និង គ្រួសារ​ល្អ​មួយ​ប៉ុណ្ណោះ។

សត្វ​សុនខ​តែងតែ​ត្រៀម​ខ្លួន​ជួយ​អ្នក​ដទៃ ហើយ​មិន​ខ្វល់​អំពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់​ពួកគេ​នោះ​ទេ ប៉ុន្តែ​ប្រសិន​បើ​ពួកគេ​រក​ឃើញ​ថា ខ្លួនឯង​ត្រូវ​គេ​ក្បត់ និង​កេងប្រវ័ញ្ច នោះ​នឹង​មាន​អារម្មណ៍​តក់ស្លុត និង​ឈឺចាប់​ជាក់​ជា​មិន​ខាន។

នៅ​ពេល​គិត​រឿង​មន្ទិល​សង្ស័យ​អ្វី​មួយ សត្វ​សុនខ​គិត​ថា​ពិភពលោក​នេះ​គឺ អាក្រក់ និង​ស្មុគស្មាញ។ បន្ទាប់​មក​ពួក​គេ​រិះគន់​យ៉ាង​ខ្លាំង នៅ​ពេល​ផ្ដល់​ជា​មតិយោបល់​លើ​អ្វី​មួយ ហើយ​ការ​បកស្រាយ​ទាំងអស់ គឺ​យោង​ទៅ​តាម​ទស្សនៈ​ទុទ្ទិដ្ឋិនិយម​របស់​ពួកគេ៕

ចុច​អាន៖

ប្រភព៖ China Highlights   ប្រែ​សម្រួល៖ សេង ឡុង