ឆ្នាំចមាន ៥ ប្រភេទ ចុះអ្នកស្ថិតក្នុងប្រភេទណា ហើយជាមនុស្សបែបណា?

  • 2018-02-02 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ទ្រឹស្ដី​ធាតុ​របស់​ជនជាតិ​ចិន និមិត្តសញ្ញា​នៃ​ឆ្នាំ​នីមួយៗ​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ធាតុ​មួយ​ក្នុង​ចំណោម​ធាតុ​ទាំង ៥ គឺ មាស (លោហៈ) , ឈើ , ទឹក , ភ្លើង និង ដី។ ឧទាហរណ៍ ​ឆ្នាំ​ច​ធាតុ​ឈើ កើត​មាន​ម្ដង​ក្នុង​វដ្ដ ៦០ ​ឆ្នាំ។ វា​ត្រូវ​គេ​ជឿជាក់​ថា បុគ្គលិក​លក្ខណៈ​របស់​មនុស្ស ត្រូវ​បាន​សម្រេច​តាម​រយៈ​ឆ្នាំ​កំណើត និង​ធាតុ​របស់​ពួក​គេ។

ខាង​ក្រោម​នេះ​គឺ​ជា​បុគ្គលិក​លក្ខណៈ​ទាំង ៥ របស់​មនុស្ស​ដែល​កើត​ឆ្នាំ​ច៖

#១ ​ឆ្នាំ​ច​ធាតុ​ឈើ (កើតឆ្នាំ១៩៣៤, ឆ្នាំ១៩៩៤...) ៖ ជា​មនុស្ស​ស្មោះត្រង់ , គួរ​ឲ្យ​ទុកចិត្ត , ចេះ​ពិចារណា , ចេះ​យល់ដឹង និង ចេះ​អត់ធ្មត់។

#២ ឆ្នាំ​ច​ធាតុ​ភ្លើង (កើតឆ្នាំ១៩៤៦, ២០០៦...) ៖ ជា​មនុស្ស​ឆ្លាតវៃ , ឧស្សាហ៍​ព្យាយាម និង ស្មោះត្រង់។

#៣ ឆ្នាំ​ច​ធាតុ​ដី (កើតឆ្នាំ១៩៥៨, ២០១៨...) ៖ ជា​មនុស្ស​ពូកែ​ខាង​ទំនាក់ទំនង , ច្បាស់លាស់ និង ចេះ​ទទួល​ខុស​ត្រូវ​ក្នុង​ការងារ។

#៤ ឆ្នាំ​ច​ធាតុ​មាស (កើតឆ្នាំ១៩១០, ១៩៧០...) ៖ ជា​មនុស្ស​ចូលចិត្ត​អភិរក្ស , គួរ​ឲ្យ​ស្រលាញ់​ចង់​បាន , ប្រុងប្រយ័ត្ន ហើយ​តែងតែ​ត្រៀម​ខ្លួន​ជួយ​អ្នក​ដទៃ។

#៥ ​ឆ្នាំ​ច​ធាតុ​ទឹក (កើតឆ្នាំ១៩២២, ១៩៨២...) ៖ ជា​មនុស្ស​ក្លាហាន និង​គិត​ពី​ខ្លួន​ឯង​ជា​ធំ ហើយ​ហាក់​បី​ដូច​ជា​អាត្មានិយម ប៉ុន្តែ​ចេះ​ដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ​បាន​ល្អ។

គួរ​ឲ្យ​ដឹង​ថា ឆ្នាំ​២០១៨ គឺ​ជា​ឆ្នាំ​នៃ​សត្វ​សុនខ បើ​គិត​តាម​វដ្ដ​នៃ​ឆ្នាំ​សត្វ​ទាំង ១២ របស់​ចិន។ ឆ្នាំ​នៃ​សុនខ មាន​ដូច​ជា … ១៩៣៤, ១៩៤៦, ១៩៥៨, ១៩៧០, ១៩៨២, ១៩៩៤, ២០០៦, ២០១៨, ... ជាដើម។ វា​ឈរ​នៅ​លេខ​រៀង​ទី ១១ នៃ​ឆ្នាំ​សត្វ​ទាំង ១២ របស់​ចិន​បន្ទាប់​ពី​ឆ្នាំរកា និង ឆ្នាំកុរ៕

ចុចអាន៖

ប្រភព៖ China Highlights   ប្រែ​សម្រួល៖ សេង ឡុង