យល់ដឹងខ្លះៗពីពិធីបុណ្យចូលឆ្នាំចិន២០១៨ និងមូលហេតុគេប្រារព្ធវាឡើង

  • 2018-02-01 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុណ្យ​ចូល​ឆ្នាំ​ចិន (Chinese New Year) ឬ ហៅ​ម្យ៉ាង​ទៀត​ថា បុណ្យ​និទាឃៈរដូវ (Spring Festival) គឺ​ជា​ពិធីបុណ្យ​ប្រពៃណី​ដ៏​សំខាន់​បំផុត​មួយ សម្រាប់​ប្រជាជន​នៅ​ក្នុង​ប្រទេស​ចិន។ វា​ក៏​ជា​ពេល​វេលា​សំខាន់​សម្រាប់​ជួប​ជុំ​ក្រុម​គ្រួសារ និង​ជា​ថ្ងៃ​ឈប់​សម្រាក​សាធារណៈ​ផង​ដែរ។

បុណ្យ​ចូល​ឆ្នាំ​ចិន មិនមែន​ត្រូវ​នឹង​ថ្ងៃ​ទី​០១ ខែ​មករា ឡើយ

បុណ្យ​ចូល​ឆ្នាំ​ចិន ក្នុង​ឆ្នាំ​២០១៨ នេះ ត្រូវ​នឹង​ថ្ងៃ​សុក្រ ទី​១៦ ខែ​មករា ពោល​គឺ​ជា​ថ្ងៃ​ចាប់ផ្ដើម​នៃ​ឆ្នាំច​តែម្ដង។ ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន ឬ ពិធី​បុណ្យ​និទាឃៈរដូវ គឺ​ជា​ថ្ងៃ​ឈប់​សម្រាក​សំខាន់​បំផុត​សម្រាប់​ប្រទេស​ចិន , ហុងកុង , ម៉ាកាវ , តៃវ៉ាន់ រួម​ទាំង​ប្រទេស​ជិត​ខាង​មួយ​ចំនួន​ទៀត​ដូច​ជា សិង្ហបុរី និង កូរ៉េខាងត្បូង ជាដើម។

បុណ្យ​ចូល​ឆ្នាំ​ចិន​២០១៨ គឺ​ជា​ឆ្នាំ​នៃ​សត្វ​សុនខ

ឆ្នាំ​២០១៨ គឺ​ជា​ឆ្នាំ​នៃ​សត្វ​សុនខ បើ​គិត​តាម​វដ្ដ​នៃ​ឆ្នាំ​សត្វ​ទាំង ១២ របស់​ចិន។ ឆ្នាំ​នៃ​សុនខ មាន​ដូច​ជា … ១៩៣៤, ១៩៤៦, ១៩៥៨, ១៩៧០, ១៩៨២, ១៩៩៤, ២០០៦, ២០១៨, ... ជាដើម។ វា​ឈរ​នៅ​លេខ​រៀង​ទី ១១ នៃ​ឆ្នាំ​សត្វ​ទាំង ១២ របស់​ចិន​បន្ទាប់​ពី​ឆ្នាំរកា និង ឆ្នាំកុរ។

ហេតុ​អ្វី​ប្រជាជន​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន?

ទោះ​បី​ជា​មាន​រឿង​រ៉ាវ និង​រឿង​ព្រេង ពន្យល់​ពី​ការ​ចាប់​ផ្ដើម​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​យ៉ាង​ណា​ក៏​​ដោយ តែ​មូលហេតុ​សំខាន់​ដែល​គេ​ប្រារព្ធ​ពិធី​នេះ​ឡើង មាន​តែ​២​ប៉ុណ្ណោះ គឺ៖

  • ដើម្បី​អបអរ​ការ​ខិតខំ​ធ្វើ​ការ​ពេញ​មួយ​ឆ្នាំ, ដើម្បី​ឲ្យ​មាន​ការ​សម្រាក​ដ៏​ប្រសើរ និង បាន​ជួប​ជុំ​ក្រុម​គ្រួសារ
  • ដើម្បី​ផ្សង​ឲ្យ​មាន​សំណាង​ល្អ និង ភាព​រុងរឿង ថ្កុំថ្កើង នៅ​ឆ្នាំ​ខាង​មុខ

ប្រជាជន​ចិន​ជឿជាក់​ថា ការ​ចាប់​ផ្ដើម​ដ៏​ល្អ​នៅ​ដើម​ឆ្នាំ​ថ្មី នឹង​នាំ​ឲ្យ​មាន​សំណាង​ល្អ​ពេញ​មួយ​ឆ្នាំ។ តាម​ប្រពៃណី ប្រជាជន​ចិន​បាន​ប្រារព្ធ​ការ​ចាប់​ផ្ដើម​ឆ្នាំ​ថ្មី នៃ​ការ​ធ្វើ​កសិកម្ម ដោយ​ផ្សង​ឲ្យ​មាន​ការ​ប្រមូល​ផល​ល្អ (សម្រាប់​កសិករ)។

បច្ចុប្បន្ន ការ​ប្រារព្ធ​ពិធី​មួយ​នេះ មាន​ការ​វិវត្ត​យ៉ាង​ខ្លាំង ដោយ​គេ​បាន​ប្រារព្ធ​ពិធី​ផ្ដើម​ឆ្នាំ​ថ្មី​នៃ​អាជីវកម្ម​ផ្សេងៗ និង​ផ្សង​ឲ្យ​មាន​ប្រាក់​ចំណេញ​ច្រើន ព្រម​ទាំង​ទទួល​បាន​ជោគជ័យ ក្នុង​ភារកិច្ច​នានា៕

ចុចអាន៖

ប្រភព៖ China Highlights   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម