អត់លេងសើចទេណា អ្នកកាត់ចិនចំ អត់ភ្លេចរបស់៣យ៉ាងនេះដាច់ខាតពេលសែនឲ្យដូនតា

  • 2018-01-30 02:50:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅពេលមានពីធីបុណ្យចូលឆ្នាំចិន ជំនឿប្រជាជនជាប់សែស្រឡាយចិន មានការគោរពប្រណិប័តន៍ នូវជំនឿផ្សេងៗជាច្រើនក្នុងនោះ មានការបិទយ័ន្តផ្ទះ មានការដុតផាវ មានការលោតម៉ុងសាយ មានការសែនព្រេន មានការដុតក្រដាស ដុតធូបនៅព្រះវិហារ ការនាំយកអំពៅខ្មៅ និងស្លឹកមៀន និងការតាំងផ្កាអង្គសីលក្នុងផ្ទះជាដើម ។ល។

ទន្ទឹម​គ្នានោះ​ អាជីវករ​លក់គ្រឿងរបស់សែនសម្រាប់ចិននៅផ្សារ​អូរឫស្សី​ បាន​ផ្ដាំផ្ញើដល់ប្រជាជន​ខ្មែរ​កាត់​ចិន​តិចៗ​មួយ​ចំនួន​ ដែល​សែន​ចិនផង​នោះ ​គួរកុំ​ភ្លេច​ដាច់ខាតរបស់ទាំង៣នេះដាច់ខាត មានដូចជា៖

១. គោមក្រហម១គូ សម្រាប់បណ្ដេញរឿងឧបទ្រុបចង្រៃ

២. ក្រដាសបិតផ្ទះទុយលាង និងហឹប ១គូ ឬច្រើនជាងនេះ សម្រាប់ហៅលាភសំណាងចូលផ្ទះ

៣. អាំងប៉ាវ សម្រាប់ដាក់សារ​ជូន​ពរ​នៅ​ខាង​ក្រៅ និង​លុយ​នាំ​សំណាង​នៅ​ខាង​ក្នុង

អាជីវករជនជាតិចិន សូមមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា ឲ្យ​អាំងប៉ាវសុខ​សប្បាយ ប៉ុន្តែគេ​មិន​មែន​ឲ្យ​សម្រាប់​តែ​ក្មេងៗ​ទេ។ ​ឧទាហរណ៍ ​អ្នក​ដែល​មាន​គ្រួសារ​ ពេល​ដល់​ចូល​ឆ្នាំ​ ​ត្រូវ​ជូន​អាំងប៉ាវ​ជូន​ចាស់​ព្រឹទ្ធាចារ្យ ដើម្បី​ជូន​ពរ​បាន​សុខភាព​ល្អ និង​អាយុ​វែង សុខ​សប្បាយ។ នៅ​តាម​ក្រុមហ៊ុន​ក៏​ចឹង​ដែរ នៅ​ពេល​ជូន​កាដូ​ដល់​បុគ្គលិក គេ​ជូន​ជា​អាំងប៉ាវ​ដើម្បី​ឲ្យ​មាន​លាភ៕

ចុចអាន៖

អត្ថបទ៖ ស៊ិន សាវេត

អត្ថបទពេញនិយម