ធ្លាប់តែសម្រុកទៅទិញអាស្រស់ៗ តែ​បើដឹងជំនឿ​ផ្កា​អង្គារ​សីល្ប៍​ជ័រ​វិញ​ ចង់ដាច់ផ្ងារ

  • 2018-01-22 07:06:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រៀងរាល់ ​មុនថ្ងៃ​ចូល​ឆ្នាំចិន​មក​ដល់​ បង​ប្អូន​ខ្មែរ​ដែល​មាន​ជាប់​​សែ​ស្រឡាយ​ចិន តែងតែនាំ​គ្នា​សម្រុក​ទៅទិញ​ដើម​អង្គារ​​សិល្ប៍​​យក​មក​​ដាំ​រក្សា​​​​ វា​​ទុក​ឲ្យ​រីក​ផ្កា​​​ឲ្យ​ទាន់​ចំ​ថ្ងៃ​ចូល​ឆ្នាំ​ចិន។ ​តាម​ចាស់​បុរាណ​ចិន​មាន​ជំនឿថា​ ដើម​ផ្កា​​អង្គារ​​សិល្ប៍​​​ដាក់​​​លម្អ​ក្នុង​ស្ថាប័ន​ ហាង​ ឬ​ដាក់​ក្នុង​ផ្ទះ​ គឺ​នាំ​មក​នូវ​សិរី​សួស្ដី​ និង​លាភ​សំណាង​ ​ប៉ុន្តែ​បើ​ដាំ​មិន​ចេញ​ផ្កា​នោះ​ គ្រួសារ​ឬ​អាជីវកម្ម​នឹង​ជួប​បញ្ហា​ រកស៊ី​មិន​ឡើង​។ ​ហេតុ​នេះ​ហើយ​ ទើប​ជន​ជាតិ​ចិន​មួយ​ចំនួន​ ងាក​មក​ទិញ​ដើម​ផ្កា​អង្គារ​សីល្ប៍​ជ័រ​វិញ​ដាក់​តាំង​លម្អ​ជំនួស​វិញ​ ដោយវានាំផលល្អនិងអត្ថប្រយោជន៍ មិនចាញ់ដើមផ្កាមែនទែនឡើយ​។

អ្នកលក់​ដើម​អង្គារ​សិល្ប៍​ជ័រ​​​នៅតាម​បណ្ដោយ​ផ្លូវផ្សារ​អូរឫស្សី សូម​មិន​បញ្ជាក់​ឈ្មោះ​ថា​ បាន​ប្រាប់​ថា ​ អ្នក​ជាប់​ស្រឡាយ​ចិន​ឥឡូវ​គេនិយម​ដាក់​លម្អ​ផ្កាជ័រ​នេះវិញ ​ព្រោះវា​បង្ហាញ​ពីភាព​ស្រស់​បំព្រង​ជា​រហូត​ ហើយ​នាំ​​សំណាង​ល្អ​ឲ្យគ្រួសារ​ដូច​គ្នា​នឹង​​ផ្កា​រីក​មែន​ទែន​។ ​​​​​ ​បើ​និយាយ​ពី​តម្លៃ​វិញ​គឺចាប់​ពី ៦០ ទៅ ១០០​ដុល្លារ ​ទៅ​តាម​ទំហំ​ដើមផ្កា។ ​លោកថា ​តម្លៃ​ខ្ពស់​ជាង​​ដើម​ផ្កាពិត​បន្តិច​ ប៉ុន្តែ​ធានា​ថា​ផ្កា​នឹងរីកស្រស់រហូត​ និងប្រើ​ប្រាស់បាន​រាប់​ឆ្នាំ​។ ​អាជីវករ​រូប​នេះ​អះ​អាង​ថា​​ លោក​បាន​នាំ​ចូល​ផ្កា​អង្គារ​សិល្ប៍​ជ័រ​មកជា​រៀងរាល់​ឆ្នាំ​ និង​ដាក់​លក់​មិន​ដែល​លក់​សល់​នោះ​ឡើយ។

​​​​គួរ​ជម្រាប​បន្ថែម​ថា ​ដើម​ផ្កា​អង្គារ​សិល្ប៍​ពិតប្រាកដ មិន​ទាន់​ចេញ​ផ្កា តាមហាងឆេង​បច្ចុប្បន្ន​ សម្រាប់​គុម្ព​តូច​ៗ ចាប់ពី​មាន​តម្លៃ​ ២៥​ដុល្លារ ​គុម្ព​​​​​​ធំ​មធ្យម​ តម្លៃ​៥៥ ដុល្លារ និង​៧៥​ដុល្លារ ចំណែក​គុម្ព​ធំ​ជាង​គេ​គឺ តម្លៃ​១៥០​ដុល្លារ និង​ត្រូវការ​ថែទាំ ​ដាក់​ត្រាំ​​ក្នុង​ធុង​​ទឹក ​និង​បាញ់​ទឹក ១​ថ្ងៃ​៣​ដង៕​​​

​​ (ដើម​ផ្កា​​អង្គារ​​សិល្ប៍​​ជ័រ)

(ដើម​ផ្កា​​អង្គារ​​សិល្ប៍​​ពិត)

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម