​ហាម​ឲ្យ​ហើយ​! ​ផ្កា​ប្រភេទ​នេះ​មិន​ត្រូវ​ដាំ​​នៅផ្ទះ​ដាច់​ខាត​ ប្រយ័ត្ន​ស៊យ​ធំ​

  • 2018-01-12 08:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ផ្កាចំប៉ា​ ដែល​បងប្អូន​ស្គាល់​ថា​ជា​ផ្កា​ម្យ៉ាង​គេ​​តែង​តែ​ដាក់​តាម​ខ្លួន​ដើម្បី​ឲ្យ​ជាប់​ក្លិន​ក្រអូប។ ប៉ុន្តែប្រិយមិត្ត​អ្នក​អាន​ប្រហែល​មិន​ដឹង​ទេ​ថា ​ផ្កា​មួយប្រភេទនេះ​ មាន​ឥទ្ធិល​យ៉ាង​ណា​ដល់​រាសី​របស់​អ្នក​។ ​ព្រឹទ្ធាចារ្យម្នាក់​ បាន​អះអាង​​ថា​ ​ផ្កានេះ​ ​វានឹង​ផ្ដល់ភាព​អពមង្គល​ដល់​គ្រួសារ​ណា​ដែល​យក​វា​ទៅដាំ​នៅ​ផ្ទះ​ ហើយក៏​មិន​ងាយ​មាន​គ្រូបារអារចារ្យ​ណា​អាច​រំដោះ​គ្រោះ​នោះ​បាន​ឡើយ​។

(ផ្កាចំប៉ា)

​​លោក​ កៅ សារ៉ន ​ព្រឹទ្ធាចារ្យ​​មើល​ការ​ខុស​ត្រូវ និង​ថែរក្សា​គម្ពីរ​ស្លឹក​រឹត​នៃ​បណ្ណាល័យ​ជាតិ​ បាន​រៀប​រាប់​ថា​ ផ្កាមិនត្រឹមតែមិនជួយឲ្យគ្រួសារចម្រុង​ចម្រើននោះទេ ថែមទាំងត្រូវជួបគ្រោះស៊យដោយសារវាទៀត។ " បើ​ជាវា​មាន​ក្លិន​ក្រអូប​គួរឲ្យ​ថែរក្សា​នៅគេហដ្ឋាន​ក៏ពិត​មែន​ ​តែ​យើង​មិន​អាច​ដាំ​វា​បាន​ទេ​ ​ហើយ​ចាស់​ៗ​បាន​ហៅវា​ថា ​ជា​ផ្កា​កាកី" ​លោក ​សារ៉ន ​ពន្យល់​។ ​ ​ព្រឹទ្ធាចារ្យ​រូប​នេះ​ ​លើក​ឡើង​ថា​ "​មាន​គ្រួសារ​មួយ​ទើប​តែ​​រៀប​ការ​បាន​ដាំផ្កា​ចំប៉ា​នៅ​ផ្ទះ​ដោយ​មិនបាន​សួរ​ចាស់​ទុំ ​ស្រាប់តែ​មិន​យូរប៉ុន្មាន​ក៏មាន​ជម្លោះ​ឥតល្ហែ​ ដល់​ថ្នាក់បែក​បាក់​ផ្លូវ​គ្នា"។ ​នេះជា​រឿង​អពមង្គល​មួយ​​ត្រូវ​បានគេ​សម្គាល់​។

បើ​និយាយ​ពីរឿង​រាសី ផ្កា​នេះនឹង​ធ្វើឲ្យ​គ្រួសារ​រកស៊ីអ្វីក៏​ដាក់ ​និងអាច​មាន​គ្រោះ​ពិបាក​ដោះ​ទៀតផង​។ ​យ៉ាង​ណា​ គ្រូ​ចាស់​បុរាណ​រូប​នេះ​ ​បញ្ជាក់​បន្ថែម​ថា ​លោក​អ្នក​អាច​ទទួល​ឬ​ទិញ​ផ្កានេះ​ពីអ្នក​ដទៃ​បាន​ តែ​ដាច់​ខាត​មិន​អាច​ដាំ​នៅផ្ទះ​បាន​ទេ​៕​

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម