មិននឹកស្មានថា បុគ្គលល្បីល្បាញលើពិភពលោក ១០ រូបនេះ សុទ្ធតែកើតឆ្នាំច

  • 2018-02-04 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ​២០១៨ គឺ​ជា​ឆ្នាំ​នៃ​សត្វ​សុនខ បើ​គិត​តាម​វដ្ដ​នៃ​ឆ្នាំ​សត្វ​ទាំង ១២ របស់​ចិន។ ខាង​ក្រោម​នេះ​គឺ​ជា​បុគ្គល​ល្បីល្បាញ​លើ​ពិភព​លោក ១០ រូប​នេះ ដែល​សុទ្ធ​តែ​កើត​ឆ្នាំ​ច៖

#១ អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Winston Churchill កើតថ្ងៃទី៣០ ខែ​វិច្ឆិកា ឆ្នាំ១៨៧៤ (ឆ្នាំច ធាតុ​ឈើ)

#២ អ្នកម៉ែ Teresa នៃ​សាសនា​កាតូលិក (Saint Teresa of Calcutta) កើតថ្ងៃទី២៦ ខែ​សីហា ឆ្នាំ១៩១០ (ឆ្នាំច ធាតុ​មាស)

#៣ អតីត​តារា​ចម្រៀង​អាមេរិក លោក Elvis Presley កើតថ្ងៃទី០៨ ខែ​មករា ឆ្នាំ១៩៣៥ (ឆ្នាំច ធាតុ​ឈើ)

#៤ អតីត​ប្រធានាធិបតី​អាមេរិក ទី៤២ លោក Bill Clinton កើតថ្ងៃទី០៩ ខែ​សីហា ឆ្នាំ១៩៤៦ (ឆ្នាំច ធាតុ​ភ្លើង)

#៥ ប្រធានាធិបតី​អាមេរិក ទី៤៥ លោក Donald Trump កើតថ្ងៃទ១៤ ខែ​មិថុនា ឆ្នាំ១៩៤៦ (ឆ្នាំច ធាតុ​ភ្លើង)

#៦ អតីត​ប្រធានាធិបតី​អាមេរិក ទី៤៣ លោក George W. Bush កើតថ្ងៃទី០៦ ខែ​កក្កដា ឆ្នាំ១៩៤៦ (ឆ្នាំច ធាតុ​ភ្លើង)

#៧ អ្នក​ដឹកនាំ​រឿង​សញ្ជាតិ​អាមេរិក លោក Steven Spielberg កើតថ្ងៃទី១៨ ខែ​ធ្នូ ឆ្នាំ១៩៤៦ (ឆ្នាំច ធាតុ​ភ្លើង)

#៨ តារា​ចម្រៀង​ស្រី​អាមេរិក Madonna កើតថ្ងៃទី១៦ ខែ​សីហា ឆ្នាំ១៩៥៨ (ឆ្នាំច ធាតុ​ដី)

#៩ អតីត​កំពូល​តារា​ចម្រៀង​ប៉ុប​អាមេរិក Michael Jackson កើតថ្ងៃទី២៩ ខែ​សីហា ឆ្នាំ១៩៥៨ (ឆ្នាំច ធាតុ​ដី)

#១០ តារា​ចម្រៀង​វ័យ​ក្មេង​សញ្ជាតិ​កាណាដា Justin Bieber កើតថ្ងៃទី០១ ខែ​មីនា ឆ្នាំ១៩៩៤ (ឆ្នាំច ធាតុ​ឈើ)

ចុចអាន៖

ប្រភព៖ China Highlights   ប្រែ​សម្រួល៖ សេង ឡុង