កាមេរ៉ា​ម៉ូដែល​ថ្មី Panasonic GF10/GF90 អម​ពណ៌​ស្រស់​ ស្រីៗ​ដឹង​តែ​ពេញចិត្ត​​មួយ​ទំហឹង

  • 2018-02-08 07:49:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Panasonic បាន​ប្រកាស​នូវ​កាមេរ៉ា Mirrorless ស៊េរី​ថ្មី​ម៉ូដែល Lumix GF10/GF90 សម្រាប់​ទីផ្សារ​ប្រទេស​ជប៉ុន វិវត្ត​ត​ពី​ជំនាន់​មុន GX800 (GF9)។ មក​ជាមួយ​នូវ​ប្រភេទ​លែន​ទំហំ ១២-៣២ ម.ម និង ២៥ ម.ម មាន Aperture f/1.7។​

មុខងារ​ពិសេស 4K Selphy ដែល​មាន​លើ​ម៉ូដែល​ទាំង​ពីរ អនុញ្ញាត​ឲ្យ​អ្នក​អាច​ថត​ Selfie នូវ​រូបភាព​កម្រិត 4K លក្ខខណ្ឌ 30fps បន្សំ​ទំហំ​ចាប់​យក 16MP លាយឡំ​ការ​រចនា​ពណ៌​ថ្មី​ខ្មៅ, ទឹកក្រូច និង​ផ្កា​កុលាប​មាស (Rose Gold)។

ត្រៀម​ប្រកាស​លក់​ជា​ផ្លូវការ​នៅ​ ថ្ងៃ​ទី ២២ កុម្ភៈ ឆ្នាំ ២០១៨ ខណៈ​ម៉ូដែល Lumix GF10/GF90 បំពាក់​នូវ​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​ដូច​គ្នា​ទាំង​ស្រុង។ កែច្នៃ​តួ​ម៉ាស៊ីន​ផ្នែក​ខាង​មុខ​រូបរាង​ថ្មី ទាំង​ត្រង់ Grip កន្លែង​កាន់ បន្សំ​មុខងារ Portrait Multi-shot នៅ​ពេល​យប់​ថែម​ទៀត​ផង។

+លក្ខណៈ​សម្បត្តិ​គ្រឿង Panasonic Lumix GF10/GF90:

  • ទំហំ 16MP Micro Four Thirds Sensor
  • អេក្រង់​ Touch-screen បត់​បាន​ទំហំ ៣ អ៊ីញ កម្រិត ១០៤០K dots
  • អាច​ថត​រូបភាព​សន្លឹក​នូវ​កម្រិត 4K លក្ខខណ្ឌ 30fps
  • អាច​ថត​វីដេអូ​នូវ​កម្រិត​ 4K លក្ខខណ្ឌ​សម្លេង Stereo
  • គាំទ្រ​ ISO កម្រិត ១០០ ដល់ ២៥ ៦០០
  • គាំទ្រ Flash
  • មុខងារ Post focus/focus stacking
  • មុខងារ HDR និង Panoramic
  • គាំទ្រ​ប្រព័ន្ធ Wi-Fi

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ panasonic | dailycameranews   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម