ក្រុមហ៊ុន​យក្ស ៤ ធ្វើ​ស៊ី Apple ក្នុង​ស្រុក​ចិន ទម្លាក់​ឲ្យខ្ទាត​ដល់​លេខ ៥

  • 2018-02-07 11:33:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​ពី IDC បាន​បង្ហាញ​ទិន្នន័យ​លក់​ចេញ​នូវ​ស្មាតហ្វូន​ប្រចាំ​ឆ្នាំ ២០១៧ ក្នុង​ប្រទេស​ចិន ដោយ​សង្កេត​ឃើញ​ធ្លាក់​ចុះ​ប្រមាណ ៤.៩ ភាគរយ ធៀប​នឹង​ឆ្នាំ​ចាស់។ តួ​លេខ​ច្បាស់​ការ​រាប់​ពី​ខែ​តុលា-ធ្នូ មាន​ ១១៤.៣ លាន​គ្រឿង ហើយ​សរុប​មួយ​ឆ្នាំ​ពេញ​ទទួល​បាន ៤៤៤.៣ លាន​គ្រឿង ធ្លាក់​ចុះ​ពី ៤៦៧.៣ លាន​គ្រឿង​ក្នុង​ឆ្នាំ ២០១៦។​

ក្រុមហ៊ុន Apple ឈរ​នៅ​លំដាប់​ទី ៥ ធ្លាក់​ចុះ​ពី​លេខ ៤ ក្រោយ Huawei, Oppo និង VIVO រក្សា​ភាព​ជោគជ័យ ហើយ Xiaomi ឡើង​កូដ​ ឆ្នាំ​នេះ​ហក់​ពី ៤១.៥ លាន​គ្រឿង​មក​ដល់ ៥៥.១ លាន​គ្រឿង យក​ឈ្នះ Apple លក់​បាន​ត្រឹម ៤១.១ លាន​គ្រឿង ​ប៉ុណ្ណោះ។​ ប៉ុន្តែ​ក្រុមហ៊ុន​អាមេរិក​នៅ​តែ​ស្ថិត​លំដាប់​កំពូល​ខាង​លក់​ទូរសព្ទ​តម្លៃ​លើស ៦០០ ដុល្លារ ដោយ​ចំនួន​លក់​សរុប ៨៥ ភាគរយ​សុទ្ធ​សឹង​ជា​ម៉ូដែល iPhone។

ពពួក​ធន់​កណ្ដាល​ក្រោម ២០០ ដុល្លារ Huawei នៅ​តែ​ឈរ​លំដាប់​កំពូល​ដដែល លក់​ចេញ​ត្រកូល Huawei និង Honor បាន ២៤.៣ លាន​គ្រឿង​ក្នុង​ត្រីមាស​ទី ៤ និង ៩០.៩ លាន​គ្រឿង​ក្នុង​ឆ្នាំ ២០១៧។​ សម្រាប់ Oppo និង VIVO ដែល​ស្ថិត​ក្នុង​សម្ព័ន្ធ BKK តែ​មួយ មាន​ការ​ធ្លាក់​ចុះ​បន្តិចបន្តួច ព្រោះ​សម្រុក​ចេញ​តែ​ស្មាតហ្វូន​តម្លៃ​ថ្លៃ បោះ​ចោល​ស៊េរី​ធន់​ទាប ខណៈ SAMSUNG មាន​បញ្ហា​លើ​ទីផ្សារ ជា​កត្តា​ពិបាក​ប្រឈម​ជាមួយ​ក្រុមហ៊ុន​កំពូល​ក្នុង​ស្រុក។​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា